GuidePedia

0
​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ បានសម្រេច​ចិត្ត​ដាក់​កីឡាករ​បរទេស​ឲ្យ​លេង​នៅក្នុង​ក្រុម​របស់​ខ្លួន​សម្រាប់​ការប្រកួត League ឆ្នាំ​២០១៥​នេះ​។


លោក​ឧត្តមសេនីយ៍ឯក​ តែម ម៉ឺន ប្រធាន​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​មានប្រសាសន៍​ថា យោង​តាម​បទបញ្ជា​ប្រកួត League របស់​សហព័ន្ធ​កីឡា បាល់ទាត់​កម្ពុជា​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ដែល​លេង​ក្នុង League​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​បាន​០៥​រូប និង​អនុញ្ញាត​ឲ្យ​មាន​០៣​រូប​ក្នុង​ទីលាន​នោះក្លិប​បាល់ ទាត់​របស់​ក្រសួង​ការពារជាតិ​សម្រេច​ទិញ​កីឡាករ​បរទេស​ចំនួន​០៥​រូប​។​

កីឡាករ​បរទេស​ទាំង​០៥​រូប​នោះ មាន​០២​រូប​ជា​ជនជាតិ​ជប៉ុន និង​០៣​រូប​ទៀត​ជា​កីឡាករ​ស្បែក​ខ្មៅ​មកពី​អាហ្វ្រិក។ ជាមួយនឹង​ការទិញ​កីឡាករ​បរទេស​ឲ្យ​មក​ជួយ​លេង​នេះ ​លោក តែម ម៉ឺន មាន​ជំនឿ​ចិត្ត​ថា ក្រុម​របស់​លោក​នឹង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​ក្នុង League ឆ្នាំ​២០១៥​នេះ​។​

ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​League គ្រប់​ប្រទេស​ទាំងអស់​សុទ្ធតែ​ទិញ​កីឡាករ​បរទេស​មក​ដាក់​ឲ្យ​លេង​។ ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​គឺជា​ក្លិប​ចុងក្រោយ​ហើយ ដែល​ដាក់​ឲ្យ​មាន​កីឡាករ​បរទេស​លេង​នោះ​។​


រ​បញ្ជាក់​ថា ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ គឺជា​ក្លិប​បាល់ទាត់​ដែល​លេង​ក្នុង League​តែមួយគត់ ដែល​មិន​ទទួលយក​កីឡាករ​បរទេស​ដាក់​ឲ្យ​លេង។ ក្នុង League ឆ្នាំ​២០១៤​កន្លងមក ទោះបី​ក្រុម​ក្រសួង​ការពារ​ជាតិ​រក្សា​កៅអី​ក្នុង​League បាន​មែន​ក៏ដោយ ក៏​រក្សា​បាន​ទាំង​ប្រផិតប្រផើយ​ដែរ​៕

Post a Comment

 
Top