ដើម្បីអប អរសិទ្ធនារី ៨មិនា ឆ្នាំ២០១៥ គណៈកម្មាធិ កាជាតិអូឡាំពិកម្ពុជា (NOCC)បានរៀប ចំនូវព្រឹត្តិការណ៍ រត់ពាក់កណ្ដាល ម៉ារ៉ាតុងនៅខេត្តព្រះ សីហនុលើកទី៤ ដោយមកដល់ ពេលនេះមាន អ្នករត់ជាង ២០ប្រទេស ហើយដែលបាន ចុះឈ្មោះរួច។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិអូឡាំ ពិកកម្ពុជា ថ្លែងថា៖ ការរៀបចំ កម្មវិធីប្រកួតលើក ទី៤នេះ NOCC បានធ្វើការ សហការជាមួយ នឹង ខេត្តរួមទាំង អង្គភាពពាក់ ព័ន្ធរៀបចំធំ និងអូអរ ជាងមុន២ដង ដោយលើក នេះមិនត្រឹម តែមាន ការរត់ពាក់កណ្ដាលម៉ារ៉ាតុង ចម្ងាយ២១ គីឡូម៉ែត្រ នៅមានរត់ ១០គីឡូ ម៉ែត្រ និង ៣គីឡូ ម៉េត្រជាលក្ខណៈ គ្រួសារនិង ដើរ ៣គីឡូម៉ែត្រ ទៀតផង។ មិនត្រឹម តែប៉ុណ្ណោះ នាពេលល្ងាច ថ្ងៃដ៍ដែលនោះគឺ មានការប្រកួត ប្រដាល់គ្បាច់គុន បុរាណខ្មែរ និងមាន ការតាំងពិពណ៌ ពាណិកម្មផ្សេងៗ ផងដែរ។ឯកឧត្តមបន្តថាៈ ការរត់នៅខេត្តព្រះសីហនុនឹងមានការជោគជ័យបើមានជើង ហើរទៅកាន់ ទីនោះផ្ទាល់កាន់តែច្រើននោះ ព្រោះទីនោះផ្លូវរត់ល្អ និង បរិស្ថាន និង អាកាសធាតុល្អ ។ ម្យ៉ាងវិញទៀត ការរត់នៅខេត្តព្រះសីហនុរាល់លើក មិនសូវបានជោគជ័យនោះទេព្រោះមិនសូវមានបរទេស ចូលរួមដោយសារតែមិនសូវមានជើងយន្ដហោះទៅដល់ទីនោះព្រោះត្រូវធ្វើដំណើរ ដោយរថយន្ដពី ភ្នំពេញទៅខេត្តព្រះសីហនុម្ល៉ោះហើគេមិនសូវចូលរួមព្រេះអស់កម្លាំង ។ តែនៅសៀមរាប និង ភ្នំពេញដែលមានជើង យន្ដហោះជាប្រចាំនោះគេចូលរួមរត់ច្រើន ។ ជាមួយគ្នានេះផងដែល លោកសែម ផល្លាជាសមាជិកអាចិន្ត្រៃយ៍គណៈកម្មាធិការរៀបចំការប្រកួត និង បច្ចេកទេសបានឲ្យដឹងដែរថាមកទល់ពេលនេះមានអ្នកដាក់ពាក្យចូលរួមប្រកួត ចំនួនជាង១.០០០នាក់ហើយ ។ លោកមានជំនឿចិត្តថាទម្រាំដល់ថ្ងៃប្រកួតចំនួនអ្នកចូលរួមនឹងកើនឡើង ។គួបញ្ជាក់ផងដែរថា៖ មកទល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមគឺខ្មែរជាង ១.០០០នាក់ និង បរទេស ១០០នាក់ហើយ ហើយ បរទេសដែលចូលរួមមានមកពី២០ប្រទេសដែលភាគច្រើនមកពីអាមេរិក-ម៉ាឡេស៊ី និង ចក្រភពអង់គ្លេស ។ លោក បញ្ជាក់បន្ថែមថាការរៀបចំឲ្យមានការរត់នៅខេត្តព្រះសីហនុនេះគោលដៅ បរិសៃថាន និង អភិរក្សតំបន់ឆ្នេររបស់កម្ពុជា ៕
Subscribe to:
Post Comments (Atom)
Post a Comment