GuidePedia

0
ដើម្បីអប អរសិទ្ធនារី ៨មិនា ឆ្នាំ២០១៥ គណៈកម្មាធិ កាជាតិអូឡាំពិកម្ពុជា (NOCC)បានរៀប ចំនូវព្រឹត្តិការណ៍ ​រត់​ពាក់កណ្ដាល ​ម៉ា​រ៉ា​តុង​នៅ​ខេត្ត​ព្រះ សីហនុលើកទី៤ ដោយមកដល់ ពេលនេះមាន អ្នករត់ជាង ២០ប្រទេស ហើយដែលបាន ចុះឈ្មោះរួច។​


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិអូឡាំ ពិកកម្ពុជា ថ្លែងថា៖ ​ ការរៀបចំ កម្មវិធីប្រកួតលើក ទី៤នេះ NOCC បានធ្វើការ សហការជាមួយ នឹង ខេត្តរួមទាំង អង្គភាពពាក់ ព័ន្ធរៀបចំធំ និងអូអរ ជាងមុន២ដង ដោយលើក នេះមិនត្រឹម តែមាន ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង ​ចម្ងាយ​២១​ គីឡូម៉ែត្រ​ នៅមាន​រត់​ ១០​គីឡូ ម៉ែត្រ និង ៣​គីឡូ​ ម៉េ​ត្រ​ជា​លក្ខណៈ ​គ្រួសារ​និង ដើរ ៣​គីឡូម៉ែត្រ ទៀតផង។ មិនត្រឹម តែប៉ុណ្ណោះ នាពេលល្ងាច ថ្ងៃដ៍ដែលនោះគឺ មានការប្រកួត ប្រដាល់គ្បាច់គុន បុរាណខ្មែរ និងមាន ការតាំងពិពណ៌ ពាណិកម្មផ្សេងៗ ផងដែរ។​

​ឯកឧត្តមបន្តថាៈ ​ការរត់​នៅ​ខេត្ត​ព្រះសីហនុ​នឹងមាន​ការជោគជ័យ​បើមាន​ជើង ​ហើរ​ទៅកាន់​ ទីនោះផ្ទាល់​កាន់​តែ​ច្រើន​នោះ ព្រោះ​ទីនោះ​ផ្លូវ​រត់​ល្អ និង បរិស្ថាន និង អាកាសធាតុ​ល្អ ។​ ម្យ៉ាងវិញទៀត ការរត់​នៅ​ខេត្ត​ព្រះសីហនុរាល់លើក ​មិនសូវ​បាន​ជោគជ័យ​នោះទេ​ព្រោះ​មិនសូវមាន​បរទេស​ ចូលរួម​ដោយសារតែ​មិនសូវមាន​ជើងយន្ដហោះ​ទៅដល់​ទីនោះ​ព្រោះ​ត្រូវធ្វើ​ដំណើរ​ ដោយ​រថយន្ដ​ពី​ ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ម្ល៉ោះ​ហើ​គេ​មិនសូវ​ចូលរួម​ព្រេះ​អស់កម្លាំង ។ តែ​នៅ​សៀមរាប និង ភ្នំពេញ​ដែលមាន​ជើង​ យន្ដហោះ​ជាប្រចាំ​នោះគេ​ចូលរួម​រត់​ច្រើន ។

ជាមួយគ្នានេះផងដែល ​ លោក​សែម ផល្លា​ជា​សមាជិក​អា​ចិ​ន្ត្រៃ​យ៍​គណៈកម្មាធិការ​រៀបចំ​ការប្រកួត និង បច្ចេកទេស​បាន​ឲ្យ​ដឹង​ដែរ​ថា​មកទល់ពេលនេះ​មាន​អ្នកដាក់ពាក្យ​ចូលរួម​ប្រកួត ​ចំនួន​ជាង​១.០០០​នាក់​ហើយ ។ លោក​មាន​ជំនឿ​ចិត្ត​ថា​ទម្រាំ​ដល់​ថ្ងៃ​ប្រកួត​ចំនួន​អ្នកចូលរួម​នឹង​កើនឡើង ។​


គួបញ្ជាក់ផងដែរថា៖ ​ ​ ​មកទល់ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​គឺ​ខ្មែរ​ជាង​ ១.០០០​នាក់ និង បរទេស ១០០​នាក់​ហើយ ហើយ បរទេស​ដែល​ចូលរួម​មានមក​ពី​២០​ប្រទេស​ដែល​ភាគច្រើន​មកពី​អាមេរិក​-​ម៉ាឡេស៊ី និង ចក្រភព​អង់គ្លេស ។ លោក​ បញ្ជាក់​បន្ថែមថា​ការរៀបចំ​ឲ្យ​មានការ​រត់​នៅ​ខេត្ត​ព្រះសីហនុ​នេះ​គោលដៅ​ បរិ​សៃ​ថា​ន និង អភិរក្ស​តំបន់ឆ្នេរ​របស់​កម្ពុជា ៕

Post a Comment

 
Top