ព្រឹត្តិការណ៍ប្រកួតប្រដាល់ជាលក្ខណៈមិត្តភាព អន្តរជាតិក្បាច់គុនបុរាណខ្មែរនៃកម្មពិធីប្រដាល់ កំពូលជើងឯក Black Cat នៅលើសង្វៀន SEA-TV ដែលចាប់ ផ្តើម នាម៉ោង៨យប់ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០១៥ ចុងសប្តាហ៍ នេះអ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ក្លឹបអារុណរៈកីឡា ប៉ះអ្នកប្រដាល់ថៃ Phai Mai Khit ក្នុងប្រភេទទម្ងន់៥៤គ.ក្រ និង អ្នកប្រដាល់កែងឆេះ អ៊ុង វិរៈ ក្លឹបកងពលតូចឆ័ត្រយោង៩១១ ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Chha Khit ក្នុងប្រភេទ ទម្ងន់ ៧៣គ.ក្រ ។
ពេជ្រ ម្ទេសខ្មាំង ជាអ្នកប្រដាល់វ័យក្មេងដែលមានឈ្មោះល្បីគួរសមដែរ គេធ្លាប់ផ្តួលបរទេស ជាពិសេសអ្នកប្រដាល់ថៃ ជាច្រើននាក់ក្រោមថ្វីជើងរបស់គេ ។ ម្ទេសខ្មាំងជាអ្នកប្រដាល់ មួយរូប ដែលមានកណ្ដាប់ដៃរហ័សធ្ងន់ និងមានចលនា គេចចេញពីការវាយ ប្រហាររបស់គូប្រកួតបានយ៉ារហ័ស ហើយអ្នកប្រដាល់ រូបនេះមានប្រវត្តិប្រកួតចំនួន ៤៨ដង ឈ្នះ ៤២ដង ចាញ់៤ដង និងស្មើ២ដង ។ គេជាអ្នកប្រដាល់សាកលជម្រើសជាតិ តែមុនពេលក្លាយជាអ្នកប្រដាល់សាកល ជម្រើសជាតិគេជាអ្នកប្រដាល់សេរីដ៏អស្ចារ្យមួយរូបដែរ ។
ចំពោះអ្នកប្រដាល់ថៃ Phai Mai Khit មានប្រវត្តិប្រកួតមិនច្បាស់ទេ អ្នកប្រដាល់ថៃរូបនេះអាចនឹងដេកដោយសារ កណ្ដាប់ដៃរបស់ម្ទេស ខ្មាំងតែបើវាយម្ទេស ខ្មាំងឲ្យសន្លប់ គឺមិនអាចទៅរួចនោះទេ ព្រោះអ្នកប្រដាល់កម្ពុជារូបនេះ ព្យាយាមហ្វឹកហាត់ណាស់ ។
រីឯ អ៊ុង វិរៈ វិញជាអ្នកប្រដាល់ដែលមានអំណោយផលទាំងកម្ពស់ និងកាយសម្បទាយ៉ាងរឹងមាំនោះបានក្លាយជាកីឡា ករជើងខ្លាំងស្ទើរតែរកដៃគូប្រកួត លែង ចង់បានទៅហើយ បើប្រៀបធៀបកម្លាំង អ៊ុង វិរៈ ជាមួយនឹងកីឡាករ ថៃភាគរយ ដែល អ៊ុង វិរៈ អាចយកឈ្នះភាគច្រើនបំផុតណាស់ដោយ អ៊ុង វិរៈ វាយសម្រុក ទៅលើសត្រូវ ច្រើនដោយប្រើ ស្នៀតធាក់ ទប់និងថយក្រោយបញ្ចៀសការវាយសម្រុកពីសំណាក់ Chha Khit ។
អ្នកប្រដាល់ ឡុង សាវលិញ ក្លឹបសាលវ័ន្តកីឡាប្រកួតនឹងអ្នកប្រដាល់ វ៉ាន់ សាវ៉េត ក្លឹបពន្លឺវិបុលរិទ្ធី, អ្នកប្រដាល់ ម៉ៅ ដាំ ដូច ក្លឹបខ្លារខិនមានរិទ្ធ ប៉ះអ្នកប្រដាល់ ប៊ិត ប៊ុនធឿន ក្លឹបតាព្រហ្មមានជ័យបង្រ្កាបគ្រឿងញៀន និងអ្នកប្រដាល់មីស្លីន អាលី ក្លឹបអាស៊ីកីឡា ជួបជាមួយអ្នកប្រដាល់ ចៅ ផលឌឿ ក្លឹបសំរោងកោងកីឡាខេត្ត បាត់ដំបង ៕
អ្នកប្រដាល់កែងឆេះ អ៊ុង វិរៈ (ស្តាំ) និង អ្នកប្រដាល់ថៃ Chha Khit

អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង (ស្តាំ) និង អ្នកប្រដាល់ថៃ Phai Mai Khit

Post a Comment