GuidePedia

0
កីឡាករជើងខ្លាំងថៃ១រូបទៀតគឺ Tilek Pithak Meungkan ដែលជាបេក្ខភាពត្រូវប្រកួតដណ្ដើមប្រាក់រង្វាន់ ១ម៉ឺន ដុល្លារជាមួយកីឡាករ លំដាប់កំពូលកម្ពុជា៤រូប នៅដើមខែមីនាខាងមុខ នឹងមកធ្វើការសាកល្បងក្បាច់គុនជាមួយកីឡាករខ្មែរដែលទទួលស្វាគមន៍ដោយសិស្សគុនក្លឹបក្រសួងការពារជាតិគឺកីឡាករពេជ្រ សីហា។


កាលពីសប្ដាហ៍មុន មានកីឡាករថៃម្នាក់ហើយ ក្នុងចំណោមកីឡាករថៃទាំង៤រូប ដែលជាបេក្ខភាពត្រូវប្រកួតដណ្ដើមប្រាក់រង្វាន់១ម៉ឺនដុល្លារពីសង្វៀនទូរទស្សន៍ បាយ័ន បានមកប្រកួតជាមួយកីឡាករ អ៊ុង វីរៈ របសកម្ពុជាគឺកីឡាករ Phakao ។ លទ្ធផលនៃជំនួបមិត្តភាពនោះកីឡាករថៃរូបនេះ ត្រូវបាន អ៊ុង វីរៈ ផ្ដួលឲ្យសន្លប់ នៅក្នុងទឹកទី៣ ។

ប៉ុន្ដែសម្រាប់កីឡាករ Rareong ដែលជាបេក្ខភាពក្នុងចំណោមកីឡាករថៃ៤រូបនោះ គេក៏ធ្លាប់មកប្រកួតនៅលើសង្វៀន កម្ពុជា២ដងដែរគឺឈ្នះ កីឡាករ ថៃ ប៊ុនហាន ក្នុងទឹកទី៣ និងឈ្នះពិន្ទុកីឡាករ ឡុង សុភី ។

ឥឡូវនេះដើម្បីបំពេញសំណើរបស់សហព័ន្ធកីឡាប្រដាល់ថៃ សង្វៀនបាយ័នក៏បានផ្ដល់ឱកាសឲ្យកីឡាករថៃទាំង ៤រូប នោះ មកប្រកួតសាកល្បងក្បាច់គុន ជា មួយកីឡាករជើងខ្លាំងកម្ពុជា ប៉ុន្ដែកីឡាករកម្ពុជាដែលទទួលស្វាគមន៍ កីឡាករថៃ គឺមិនមែនជាកីឡាករត្រូវប្រកួតដណ្ដើមប្រាក់រង្វាន់១ម៉ឺនដុល្លារនោះទេជាក់ស្ដែង នៅថ្ងៃទី១៥ ខែកុម្ភៈចុង សប្ដាហ៍នេះ កីឡាករថៃ១រូបទៀតគឺ Tilek pithak Meungkan នឹងមកធ្វើការប្រកួតជាមួយកីឡាករ ពេជ្រ សីហា របស់ កម្ពុជានៅលើ សង្វៀនបាយ័នស្ទឹងមានជ័យ ។

Tilek Pithak Meungkan ក៏ជាតារាប្រដាល់ថៃមួយរូបដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញគ្រាន់បើដែរ ហើយធ្លាប់ឆ្លងការ បទពិសោធន៍ប្រកួតលើសង្វៀនចំនួន៨០ ដងមកហើយ ក្នុងនោះធ្លាប់ឈ្នះ៦៥ដង និងចាញ់១៥ដង មិនធ្លាប់ស្មើ ប៉ុន្ដែ ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន៦ដង ។ ចំពោះស្នៀតប្រយុទ្ធកីឡាករថៃរូបនេះនៅ មិនទាន់ដឹងនោះទេ ព្រោះគេមិន ធ្លាប់មកប្រកួតនៅលើទឹកដីកម្ពុជា ប៉ុន្ដែបើតាមការបង្ហើបឲ្យដឹងពីអ្នករៀបចំផ្គូផ្គងគូប្រកួត Tilek Pithak Meungkan ក៏មិន អន់ដែរ ។
រីឯអ្នកលេងកណ្ដាប់ដៃដែក ពេជ្រ សីហា វិញក៏មិនណយដែរ ជាពិសេសមួយរយៈពេលចុងក្រោយនេះ គេបានផ្ដួលគូ ប្រកួតរហូត ។ ប៉ុន្ដែសម្រាប់ជំនួបជាមួយ កីឡាករថៃ Tilek Pithak Meungkan លើកនេះ គេក៏សង្ឃឹមបន្ដកំណត់ត្រា ឈ្នះបន្ថែមទៀតផងដែរ ៕

Post a Comment

 
Top