GuidePedia

0
កីឡាករ​ប្រណាំង​រថយន្ត Fernando Alonso មាន​សុទិដ្ឋិនិយម និង​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ក្រុម McLaren​ របស់​លោក​ នឹង​មាន​នូវ​យុទ្ធនាការ​ដ៏​ជោគជ័យ​មួយ​សម្រាប់​រដូវ​កាល​ប្រណាំង​រថយន្ត F1​ឆ្នាំ​២០១៥​នេះ។


សូមបញ្ជាក់ថា យុទ្ធនាការ​ថ្មី​នៃ​ការប្រណាំង​រថយន្ត F1 នឹង​ចាប់ដំណើរការ​នៅ​ថ្ងៃទី​១៥​ខែ​មីនា​ខាងមុខនេះ នៅក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ក្រុម McLaren នឹង​មកដល់​សម្រាប់​ការបើកឆាក​រដូវ​កាល​នេះ ជាមួយនឹង​រថយន្ត Honda ជា​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។​

ការចាប់​ដៃគូ​រវាង​ក្រុម McLaren-Honda​បានធ្វើ​ឲ្យ​កីឡាករ​ប្រណាំង​របស់​ក្រុម​មួយ​នេះ ឈ្នះ​ជើងឯក​៤​លើក​ជាប់ៗ ចាប់ពី​ឆ្នាំ​១៩៨៨ រហូតដល់​ឆ្នាំ​១៩៩១ ហើយ​កីឡាករ Alonso​ដែល​បាន​និយាយ​រួម​គ្នា​ជាមួយ​កីឡាករ Jenson Button នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​នោះ មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា ថ្ងៃ​ដ៏​ល្បី​រន្ទឺ នឹង​វិលត្រឡប់​មកកាន់​ក្រុម​របស់លោក​វិញ​ជាក់​ជាពុំខាន​ឡើយ​។​


កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ ដែល​បានបង្ហាញ​រថយន្ត​ថ្មី​របស់លោក​រួមគ្នា​ជាមួយ​មិត្ត​រួម​ក្រុម Button ​ទៅដល់​សារព័ត៌មាន​ជប៉ុនបាន​និយាយថាយើងទាំង អស់គ្នា បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ជោគជ័យ​ទាំងនេះ​។ លោក​បាន​បន្តទៀតថា នេះ​គឺជា​ការងារ​ដំបូង​ដែល​យើង​ត្រូវធ្វើ​ឲ្យ​សម្រេច ជាមួយ​ក្រុម​ដែលមាន​ការរួម​សាមគ្គី​ពី​ក្រុមហ៊ុន Honda​៕

Post a Comment

 
Top