កីឡាករ Chhunly Pagenburg ខ្សែប្រយុទ្ធកូនកាត់ខ្មែរ-អាល្លឺម៉ង់ បានបង្ខំចិត្តចូលនិវត្តន៍ពីអាជីពជាកីឡាករ បាល់ទាត់ហើយហើយ ក៏មិន អាចចូលរួមជួយក្រុម ជម្រើសជាតិកម្ពុជាទៀតដែរដោយសារបញ្ហារបួសមិនចេះចប់មិនចេះ ហើយ ។
កាលពីឆ្នាំ២០១៣ និង២០១៤កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតែនាំកីឡាករកូនកាត់ Chhunly មកលេងជាមួយក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀម ប្រ កួតដណ្ដើមពានរង្វាន់អន្ដរជាតិនានា ។ អ្វីដែលសំខាន់ Chhunly បាន បង្ហាញទម្រង់លេងយ៉ាងល្អរហូតធ្វើឲ្យអ្នកគាំទ្រចង់ចាំមិនភ្លេចឡើយនឹងសំណូមពរឲ្យ គេ ប្រកបអាជីពបាល់ទាត់ នៅលើ ទឹកដីកម្ពុជាទៀតផង ។
ដោយក្ដីស្រលាញ់ និងពេញចិត្តការគាំទ្ររបស់អ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ក៏បានសន្យាថានឹងបន្ដចូលរួមជួយក្រុមជម្រើស ជាតិ កម្ពុជា ក្នុងពានរង្វាន់អន្ដរជាតិនានានៅឆ្នាំបន្ដបន្ទាប់ទៀត ។
ប្រភពព័ត៌មានជិតស្និទ្ធនឹងមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាត្បិតអី Chhunly មានបទពិសោធន៍និងមានទម្រង់លេងល្អ ពិត មែន ប៉ុន្ដែដោយសារមានរបួសជាប់ខ្លួនជាប្រចាំនោះ កាលពីពេលថ្មីៗ កន្លងទៅ សមាជិកក្រុម SV Eintracht Trier នៃលីកទី៤របស់អាល្លឺម៉ង់រូបនេះក៏ សម្រេច ចិត្ដ ចូលនិវត្តន៍ពីអាជីពជា កីឡាករបាល់ទាត់តែម្ដង ។
ការបង្ខំចិត្តរបស់ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ បានធ្វើឲ្យអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា សម្ដែងការសោកស្ដាយជាខ្លាំង ដោយសារ Chhunly ជាតារាបាល់ទាត់ មួយរូប ដែល មិនត្រឹមតែមានប្រជាប្រិយភាព នៅប្រទេសអាល្លឺម៉ង់នោះទេគេ ថែម ទាំងមានបច្ចេកទេសលេង និងគ្រប់គ្រងបាល់បានល្អ ហើយក៏ទទួលបានការ គាំទ្រ យ៉ាងច្រើន នៅលើទឹកដីកម្ពុជា ទៀតផង ។
Chhunly ចូលចិត្តលេងបាល់វែង ហើយលឿន ប៉ុន្ដែសម្រាប់ការមកលេងជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំមុន គេសង្កេតឃើញថាពុំសូវមានកីឡាករណា លេងត្រូវគ្នាជាមួយនឹង Chhunly ឡើយ ព្រោះសមត្ថភាពលើទីលានខុសគ្នា ហេតុនេះរាល់ពេលមានវត្តមាន ខ្សែប្រយុទ្ធកូនកាត់ខ្មែរ-អាល្លឺម៉ង់រូបនេះអ្នកគាំទ្រ តែងតែចូលរួមទស្សនា យ៉ាងច្រើនកុះ ករ ទោះបីជាជំនួបមិត្តភាពក៏ដោយ ៕
Post a Comment