វានឹងក្លាយជាលើកដំបូងគេ ដែលលោកArsene Wenger អ្នកចាត់ការរបស់ក្លិបកាំភ្លើងធំArsenalនឹងជួបគ្នាម្តងទៀតជាមួយក្រុម Monaco ដែលគាត់បានចាក ចេញកាលពីឆ្នាំ១៩៩៤ ក្រោយដឹកនាំក្រុមនៅទីនោះរយៈពេល៧ឆ្នាំ និងជាកន្លែងដែលលោកបានឈ្នះជើងឯកបាល់ទាត់ Ligue និង Coupe de France ខណៈដែលក្រុមទាំង២ជួបគ្នានៅការប្រកួត Champions League ក្នុងសប្តាហ៍នេះ។
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិបារាំងម្នាក់នេះ ដែលបានជួយឲ្យក្រុមរបស់លោកក្លាយជាក្រុមកំពូលទាំង៤នៅក្របខណ្ឌបាល់ទាត់ Barcelays Premier Leagueជាមួយនឹងជ័យជំនះលើក្រុ ម Crystal Palace កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ មិនមានប្រតិកម្មអ្វីនោះទេ ចំពោះការជួបជុំគ្នាលើកនេះ។ លោក Wenger បាននិយាយថា តើឲ្យលោកគិតពីអតីតភាពជាមួយក្រុម Monaco ឬ? អត់ទេ ។ លោកមានបទពិសោធន៍គ្រប់គ្រាន់ ចំពោះការគ្រប់គ្រងការប្រកួត ហើយលោកក៏មិនទុកមុខឲ្យអតីតក្រុមមួយនេះជាដាច់ខាត។
លោកបានបន្តទៀតថា និយាយតាមត្រង់ទៅ លោកគ្មានមនោសញ្ចេតនាអ្វីទៀតហើយ ជាមួយក្រុម Monaco ហើយការងារសំខាន់របស់លោកតែមួយគត់ គឺធ្វើយ៉ាងណាឈ្នះការប្រកួតនៅក្នុងទីក្រុងប៉ារីស របស់ប្រទេសបារាំងមួយនេះ ឲ្យខាងតែបាន៕

Post a Comment