Bayern Munich បានបន្ថែមការនាំមុខរបស់ពួកគេនៅលើតារាងនៃក្របខ័ណ្ឌ Bundesliga រហូតដល់ទៅ១១ពិន្ទុ ក្រោយពីបានទទួលជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៦-០ នៅលើទឹកដីក្រុម Paderborn កាលពីថ្ងៃសៅរ៍ ខណៈដែលអ្នកចាំទី Marwin Hitz របស់ក្រុម Augsburg បានរកគ្រាប់បាល់បញ្ចូលទីតាមស្មើនៅពេលប្រកួតជាមួយនឹងក្រុម Bayer Leverkusen។
Bayern ទើបតែបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Shakhtar Donetsk ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ប៉ុន្តែ ក្រុមម្ចាស់ជើងឯកមួយនេះបច្ចុប្បន្នបានស៊ុតបាល់បញ្ចូលទី ១៤ គ្រាប់ ហើយក្នុងការប្រកួតលីកចំនួនពីរលើក។
គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ក្នុងតង់ទី១របស់ខ្សែប្រយុទ្ធ Robert Lewandowksi ក្នុងការវិលទៅលេងក្នុងជម្រើសទាំង១១នាក់ដំបូងរបស់គេបានធ្វើឲ្យ Bayern ធ្វើការគ្រប់គ្រងទាំងស្រុង ខណៈដែលខ្សែបម្រើ Arjen Robben បច្ចុប្បន្ន គឺជាអ្នករកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំលីក ក្រោយពីបានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ទី១៥ និង១៦របស់គេក្នុងរដូវកាលនេះ។
ខ្សែបម្រើស្លាប Franck Ribery និងកីឡាករ Mitchell Weiser ក៏បានស៊ុតបាល់បំប៉ោងសំណាញ់ផងដែរ ខណៈដែល Bayern បានរកគ្រាប់បាល់បញ្ចូលទី៤គ្រាប់ក្នុងការប្រកួតតង់ទី២ ក្រោយពីកីឡាករ Florian Hartherz របស់ក្រុមម្ចាស់ផ្ទះបានទទួលការពិន័យកាតក្រហមបណ្តេញចេញ។
លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Bayern មានការពេញចិត្តយ៉ាងខ្លាំងទៅលើទម្រង់លេងរបស់ក្រុម បើទោះបីលោកក៏បានបញ្ជាក់ផងដែរថា ការប្រកួតនេះមានភាពស្វិតស្វាញក៏ដោយ។ នៅខណៈនោះផងដែរ វាមាននូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងក្រុម Augsburg ខណៈដែលអ្នកចាំទី Hitz បានរកគ្រាប់បាល់បញ្ចូលទីនៅនាទី ទី៤នៃនាទីបន្ថែមដើម្បីជួយឲ្យក្រុមខ្លួនបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ពេលដែលប្រកួតជាមួយនឹងក្រុម Bayer Leverkusen៕
Post a Comment