ខ្សែការពារ Giorgio Chiellini របស់ក្រុម Juventus បានធ្វើការព្រមានចំពោះតំបន់ប្រយុទ្ធដ៏មុតស្រួចរបស់ក្រុម Borussia Dortmund ប៉ុន្តែ ជឿជាក់ថា មហិច្ឆតាក្នុងក្របខ័ណ្ឌ Champions League របស់ក្រុមយក្សអីុតាលីមួយនេះ នឹងត្រូវបង្ហាញឲ្យឃើញក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេក្នុងទីក្រុង Turin នៅរាត្រីនេះ។ ក្រុម Juventus បានបង្ហាញឲ្យឃើញថា ពួកគេនឹងក្លាយជាម្ចាស់ជើងឯក Serie A ម្តងទៀតកាលពីចុងសប្តាហ៍ ក្រោយពីបានធ្វើការនាំមុខលើគូប្រជែងដណ្តើមពានរបស់ពួកគេ Roma រហូតដល់ទៅ៩ពិន្ទុ។
uventus និង Dortmund ក៏ធ្លាប់មានប្រវត្តិជួបគ្នាក្នុងយុទ្ធនាការនេះផងដែរ ដោយកាលពីឆ្នាំ១៩៩៧ ក្រុមរបស់អាល្លឺម៉ង់ បានផ្តួលក្រុមអ៊ីតាលី ដែលជាម្ចាស់ការពារតំណែងជើងឯកកាលនោះ ក្នុងលទ្ធផល ៣-១ ក្នុងទីក្រុង Munich ហើយក្លិបទាំងពីរបានជួបគ្នាជាច្រើនលើកកាលពីមុននោះ។
ក្រុម Dortmund របស់លោក Jurgen Klopp កំពុងតែខិតខំព្យាយាមធ្វើឲ្យពួកគេវិលទៅរកភាពខ្លាំងវិញពីការចាប់ផ្តើមយ៉ាងត្រដាបត្រដួសក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ ក្រោយពីបានកត់ត្រាជ័យជម្នះជាលើកទី៣នៅលើទឹកដក្រុម VfB Stuttgart កាលពីថ្ងៃសុក្រ ដើម្បីឡើងចេញកាន់តែឆ្ងាយពីតំបន់កាត់ចោល។
ប៉ុន្តែ ខណៈដែល Chiellini បានមានព្រមានទៅលើការគំរាមពីសំណាក់ក្រុមរបស់អាល្លឺម៉ង់មួយនេះ រូបគេជឿជាក់ថា មហិច្ឆតារបស់ក្រុម Juventus ក្នុងការឈានទៅកាន់ដំណាក់កាលចុងក្រោយនៃយុទ្ធនាការនេះ នឹងត្រូវបង្ហាញឲ្យឃើញ។ Chiellini បានប្រាប់ទូរទស្សន៍ Rai ថា៖ «ក្រុម Dortmund មានកីឡាករឆ្នើមៗជាច្រើន កីឡាករមួយចំនួនដែលបានលេងយ៉ាងល្អនៅដើមរដូវកាលនេះ កំពុងតែជាសះស្បើយពីរបួស ប៉ុន្តែ ក្នុងការប្រកួតពីរជើង អ្វីៗក៏អាចកើតឡើងបានផងដែរ»។
ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «យើងមិនអាចផ្តល់ឲ្យពួកគេនូវឱកាសវាយសម្រុកបានឡើយ ពីព្រោះពួកគេមានកីឡាករដែលឆ្នើមៗ ព្រោះបើអ្នកផ្តល់ឱកាសឲ្យពួកគេ វានឹងមានការប្រថុយប្រថាន។ នៅដើមរដូវកាលនៃក្របខ័ណ្ឌលីកអាល្លឺម៉ង់ ពួកគេបានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនជាច្រើនពីការប្រកួតបើកចំហមួយ»។ ការប្រកួតនេះចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕
បីប្រកួតចុងក្រោយរបស់ក្រុម Juventus
21.02.15 Juventus 2-1 Atalanta
16.02.15 Cesena 2-2 Juventus
08.02.15 Juventus 3-1 AC Milan

Post a Comment