GuidePedia

0
ក្រុម​ហង្ស​ក្រហម​ Liverpool នឹង​ស្វាគមន៍​ក្រុម​ខ្លាំង​មក​ពី​ទួរគី Besiktas ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​កំពូល​​លំដាប់​ទី​២​នៅ​អឺរ៉ុប UEFA Europa League វគ្គ​៣២​ក្រុម​ ជើង​ទី​១ នៅ​កីឡដ្ឋាន Anfield នា​វេលា​ម៉ោង​៣:០៥​នាទី​យប់​នេះ។


ចាំ​មើល​ថា ក្រុម​ហង្ស​ក្រហម​អាច​លត់​ក្រុម​ Besiktas ដូច​កាល​ពី​៨​ឆ្នាំ​មុន​បាន​ទៀត​ ឬ​យ៉ាង​ណា ខណៈ​ដែល​កាល​ពី​​ឆ្នាំ​២០០៧ Liverpool បំបាក់​ក្រុម​មក​ពី​ទួរគី​មួយ​នេះ​ឲ្យ​តដៃ​មិន​រួច​ដោយ​លទ្ធផល​ ៨-០ នៅ​ក្នុង​​ការ​ប្រកួត UEFA Champions League។

សម្ដី​អ្នក​ចាត់​ការ​ទាំង​២៖

លោក​ Brendan Rodgers ដែល​ជា​អ្នក​ចាត់ការ​​ក្រុម​ម្ចាស់​ផ្ទះ​ក្រុម​ហង្ស​ក្រហម​​ បាន​និយាយ​ពី​ខ្សែ​ប្រយុទ្ធ​ Demba Ba ​របស់​ Besiktas ថា៖ “គាត់​ស៊ុត​បញ្ចូល​ទី​ គ្រាប់​បាល់​ល្អៗ​ជា​ច្រើន​ ក្នុង​អាជីព​របស់​គាត់។ គាត់​ធ្លាប់​លេង​ល្អ​នៅ​ប្រទេស​អង់គ្លេស​នេះ។ គាត់​គឺជា​កីឡាករ​ដ៏​អស្ចារ្យ ដែល​បញ្ជូន​បាល់​ល្អ មាន​បច្ចេកទេស​ល្អ និង​ស៊ុត​បាន​ល្អ​ថែម​ទៀត”។


រីឯ​លោក Slaven Bilic ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ភ្ញៀវ Besiktas វិញ​ ក៏​បាន​សរសើរ​ដល់​ខ្សែ​បម្រើ​ប្រយុទ្ធ​ Raheem Sterling ​របស់​ Liverpool ដែរ។ លោក​បាន​និយាយ​ថា៖ “គាត់​អាច​នឹង​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​សម្រាប់​ក្រុម​អង់គ្លេស។ គាត់​មាន​ល្បឿន​លឿន បច្ចេកទេស​ល្អ ដែល​គួរ​ឲ្យ​ខ្លាច​ញញើត​សម្រាប់​ក្រុម​យើង”។

ជើង​កីឡាករ៖

ម្ចាស់​ផ្ទះ​ Liverpool នឹង​អវត្តមាន​កីឡាករ Lazar Markovic (ជាប់​ពិន័យ), Lucas (​របួស​ភ្លៅ), Gerrard (របួស​សរសៃ​ពួរ)។ ដូច្នេះ​១១​ដំបូង​របស់​ហង្ស​ក្រហម​អាច​៖ Mignolet; Sakho, Skrtel, Can; Moreno, Henderson, Allen, Ibe; Coutinho,​ Lallana និង Sturridge។


រីឯ​ក្រុម​ភ្ញៀវ Besiktas ​នឹង​អវត្តមាន​កីឡាករ​ Ismail Koybasi (របួស​ជង្គង់), Alexander Milosevic (​ប្រអប់​ជើង), អ្នក​ចាំទី Tolga Zengin (របួស​ជង្គង់)។ ដូច្នេះ​១១​ដំបូង​អាច​ជា៖ Gonen; Ramon, Gulum, Franco, Kurtulus; Hutchinson, Kavlak; Sahan, Sosa, Tore និង Ba។

ប្រវត្តិ​ជួប​គ្នា៖

Liverpool ​ធ្លាប់​បំបាក់ Besiktas ៨-០ កាល​ពី​ក្រុម​ទាំង​២​ប៉ះ​គ្នា​លើក​ចុង​ក្រោយ ក្នុង​ការ​ប្រកួត​ Champions League រដូវ​កាល​ ២០០៧-២០០៨។

ហង្ស​ក្រហម​​ធ្លាប់​ឈ្នះ​​ក្រុម​​ទួរគី​​ទាំង​៣​ប្រកួត​ចុង​ក្រោយ ដោយ​ស៊ុត​បាន​១១​គ្រាប់ និង​គេ​ស៊ុត​ចូល​វិញ​តែ​១​គ្រាប់​ប៉ុណ្ណោះ។



៥​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ទាំង​២​គឺ៖

Post a Comment

 
Top