GuidePedia

0
Brooklyn Beckham ​ដែល​កូន​ប្រុស​ច្បង​របស់​ David Beckham ​នឹង​ត្រូវ​ចាក​ចេញ​ពី​ក្លិប​កាំភ្លើង​ធំ Arsenal វិញ ក្រោយ​ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​រូប​គេ​មិន​អាច​ជាប់​អាហារូបករណ៍​របស់​ក្លិប​មួយ​នេះ​បាន។


កីឡាករ​វ័យ​១៥​ឆ្នាំ​រូប​នេះ សង្ឃឹម​ថា​នឹង​អាច​បន្ត​កិច្ច​សន្យា​២​ទៀត ជា​មួយ​នឹង​ក្លិប​កាំភ្លើង​ធំ។ ប៉ុន្តែ​ពេល​នេះ បែរ​ជា​​ត្រូវ​បញ្ចប់​ត្រឹម​តែ​រដូវ​កាល​នេះ​ទៅ​វិញ។

ទោះ​បី​ជា​ពុំ​បាន​ជាប់​បន្ត​នៅ​ជាមួយ​នឹង​ក្លិប​ ក៏​គ្រូ​បង្វឹក​ឈុត​តូច​របស់​ក្រុម​ Arsenal យល់​​ថា​យុវជន​រូប​នេះ មាន​សមត្ថភាព​ល្អ​ផង​ដែរ។ ប៉ុន្តែ​ដោយសារ​តំណែង​ខ្សែ​បម្រើ​ស្លាប​ស្ដាំ​នេះ ​មាន​កីឡាករ​យុវជន​ផ្សេងៗ​ទៀត​ជា​ច្រើន​ធ្វើ​បាន​ល្អ​ជាង​ ទើប​ក្លិប​សម្រេច​ជម្រុះ​ចេញ​ដូច​នោះ។


យ៉ាង​ណា​ក្ដី Brooklyn ក៏​នៅ​តែ​កីឡាករ​ក្លិប​កាំភ្លើង​ធំ រហូត​ដល់​ចប់​រដូវ​កាល។ រីឯ​​ព័ត៌មាន​ទាក់​ទង​ទៅ​នឹង​​ការ​ជ្រើស​រើស​ក្លិប​ថ្មី​របស់​គេ​ទៀត​​យ៉ាង​ណា​នោះ នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ៕

Post a Comment

 
Top