សល់ពេលតែជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ ពានរង្វាន់បាល់ទាត់ក្នុងទ្រុងបែបហ្វូតសាល Tiger Street Football 2015 នឹងឈប់ទទួលពាក្យក្រុមចូលរួមប្រកួតសម្រាប់រដូវកាលថ្មីខ្លួន ពោលគឺត្រឹមថ្ងៃថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៥។
យោងតាមសេចក្ដីជូនដំណឹង ការប្រកួតចែកចេញជា ២ មានវគ្គជម្រុះដំបូង តាមមណ្ឌលសំខាន់ៗទាំង ៥ ទូទាំងប្រទេស និង វគ្គជុំផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ខណៈក្រុមនីមួយៗមិនអាចមានសមាជិកលើសពី ៧នាក់ នោះទេ ដោយក្នុងនោះបូកបញ្ជូនទាំងកីឡាករចំនួន៦ នាក់ និង ប្រធានក្រុម ឬអ្នកចាត់ការ ឬ អ្នកដឹកនាំម្នាក់ហើយសមាជិកទាំង ៧នាក់នេះមានសិទ្ធិចូលប្រកួតបានទាំងអស់គ្នា។
តាមគម្រោងរបស់គណៈកម្មការរៀបចំវគ្គជម្រុះដំបូងធ្វើឡើងនៅមណ្ឌលទាំង៥ មាន៖
១) ជើងឯកខេត្តសៀមរាប នៅ សារមន្ទីរអង្គរជាតិចាប់ពីថ្ងៃទី ៧ ដល់ ៨ មីនាឆ្នាំ ២០១៥។
២) ជើងឯកនៅខេត្តកំពង់ចាម នៅខាងមុខសាលាគរុកោសល្យខេត្តចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែ មីនា ឆ្នាំ ២០១៥។
៣) ជើងឯកនៅខេត្តបាត់ដំបង នៅបរិវេណផ្សាទំនើបបុរីថ្មីចាប់ពីថ្ងៃទី ២១ ដល់ ២២ខែ មីនា ឆ្នាំ ២០១៥។
៤) ជើងឯកនៅខេត្តព្រះសីហនុ នៅមហោស្រពចាស់ចាប់ពីថ្ងៃទី ២៨ ដល់ ២៩មីនា ឆ្នាំ ២០១៥។
៥) ជើងឯកនៅរាជធានីភ្នំពេញ នៅមុខសួនវត្តបុទុមចាប់ពីថ្ងៃទី៣ ដល់ ៤ មេសា ឆ្នាំ ២០១៥។
ក្រុមដែលដណ្ដើមបានចំណាត់ថ្នាក់លេខ១នៅវគ្គជម្រុះតាមខេត្តនេះនឹងទទួលបានប្រាក់រង្វាន់១.៥០០ដុល្លារ ក្រុមជើងឯករង (លេខ២) នឹងទទួលបាន ១.០០០ដុល្លារ និងក្រុមលេខ ៣ទទួលបាន ៥០០ ដុល្លារ។
ចំណែកវគ្គផ្ដាច់ព្រ័ត្រដែលប្រមូលជើងខ្លាំងមកពីការជម្រុះតាមខេត្តនានាខាងលើត្រូវរៀបចំនៅមុខសួនវត្តបុទុមរាជធានីភ្នំពេញ សារជាថ្មីនៅថ្ងៃទី ៥ មេសា ឆ្នាំ ២០១៥ ហើយក្រុមលេខ ១នៅវគ្គផ្ដាច់ព្រ័ត្រនឹងទទួលបានទឹកប្រាក់១០.០០០ដុល្លារ ក្រុមលេខ ២ បាន ៥.០០០ដុល្លារ និង ក្រុមលេខ ៣ ទទួលចំណែក ២.៥០០ដុល្លារ។
សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួតប្រជែង សូមទាក់ទងទៅកាន់ការិយាល័យស្រាបៀ Tiger ឬតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឬ តាមអ៊ីម៉ែលTigerstreetfootball.cambodia@cbl.com.khឬ តាមលេខទូរសព្ទ០៧៧ ៧៧៧ ៩២៨៕

Post a Comment