The Spanish League ដែលជាស្ថាប័នលីកបាល់ទាត់របស់អេស្ប៉ាញ នឹងសម្រេចចិត្តនៅល្ងាចថ្ងៃអង្គារនេះ ថាតើគួរចាត់វិធានការបែបណាចំពោះអ្នកគាំទ្រ Barcelona ដែលបានស្រែកច្រៀង “Cristiano es un borracho” ឬ “Ronaldo is a drunk” នៅកីឡដ្ឋាន Camp Nou កាលពីយប់ថ្ងៃអាទិត្យ។
ស្ថាប័នខាងលើបានដាក់មន្រ្ដីរបស់ខ្លួននៅគ្រប់ការប្រកួត La Liga ទាំងអស់ ដែលក្នុងនោះមន្រ្ដីដែលនៅឃ្លាំមើលការប្រកួតរវាង Barcelona និង Levante បានរាយការណ៍ថាបានឮចម្រៀងដៀមដាមនោះពីអ្នកគាំទ្រ Barca។ ប្រសិនបើគណៈកម្មាធិការប្រឆាំងអំពើហិង្សារកឃើញថាដូចរបាយការណ៍មែន ក្លិបអ្នកមានបុណ្យអាចនឹងត្រូវពិន័យជាទឹកប្រាក់ ឬក៏បិទផ្នែកខ្លះនៃកីឡដ្ឋាន Camp Nou នៅប្រកួតក្រោយ។
វិធានការណ៍ក្ដៅដ៏តឹងរឹងនេះ ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយអំពើហិង្សារបស់អ្នកគាំទ្រ និងអ្នកគាំទ្រ ក្រោយពីមានអ្នកគាំទ្រ Deportivo ម្នាក់ត្រូវបានសម្លាប់ នៅមុនការប្រកួតទល់នឹង Atletico Madrid នៅកីឡដ្ឋាន Vicente Calderon កាលពីខែវិច្ឆិកាឆ្នាំមុន។
សូមបញ្ជាក់ថាមូលហេតុដែលធ្វើឲ្យអ្នកគាំទ្រ Barca ស្រែកច្រៀង “Cristiano es un borracho” គឺបន្ទាប់ពីវីដេអូ និងរូបថត Ronaldo ច្រៀងអបអរខួបកំណើតរបស់ខ្លួន បានលេចធ្លាយលើអ៊ីនធើណិត។
ចាំមើលទាំងអស់គ្នា ថាតើ The Spanish League ពិន័យ Barcelona ឬក៏អត់?
Post a Comment