GuidePedia

0
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង ត្រៀមរៀបចំ ព្រឹត្តិការណ៍នៃ ការប្រកួតកីឡាបាល់ទះ ពានរង្វាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិឆ្នាំ ២០១៥ (VFC President Cup 2015) ដែលនឹងចាប់ផ្តើមបើកការ ប្រកួតនាខែកុម្ភៈ ខាងមុខនេះហើយ ។

លោក បឹង គីមតោ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងប្រាប់ថា ដោយយោងតាមចំណារ ឯកភាពចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ របស់លោក នេត សាវឿន ដែលជាប្រធានសហព័ន្ធកីឡាបាល់ទះ កម្ពុជាក្នុង ការរៀបចំការប្រកួតពានរង្វាន់នេះឡើង ដើម្បីស្វែងរកកីឡាករល្អៗ ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ អន្តរជាតិនានា ជា ពិសេស Sea Games លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ ។

អគ្គលេខាធិការខាងលើបានបន្តថា សហព័ន្ធបានធ្វើ សេចក្តីជូនដំណឹង ដល់ប្រធានសមាគម ក្លឹបកីឡាបាល់ទះ ដូចជា ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង, ក្រុមក្រសួងមហាផ្ទៃ, ក្រុមអគ្គស្នងការនគរបាល ខេត្តបាត់ដំបង, ក្រុមខេត្តកំពង់ចាម, ក្រុមកងពលធំ អន្តរាគមន៍លេខ៣, ក្រុមអគ្គស្នងការនគរបាល ខេត្តកំពង់ចាម, ក្រុមបញ្ជាការដ្ឋានអង្គរក្ស និងក្រុមកងពលតូច អន្តរាគមន៍លេខ៧ ក្នុងការចូលរួមប្រកួតលើកនេះ ។


គួរបញ្ជាក់ថា ការដាក់ពាក្យ ចូលរួមប្រកួតនឹង ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៥ និងការប្រកួតវគ្គជម្រុះ ក្នុងពូលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីលានបាល់ទះ ក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងទីលានកីឡាបាល់ទះ ក្រសួងមហាផ្ទៃ (ព្រែកប្រា) ៕

Post a Comment

 
Top