GuidePedia

0
ការប្រកួតប្រណាំងរថយន្តកម្មវិធី World Rally Championship ឆ្នាំ២០១៥ បានចាប់ផ្តើមដំណើរ ការជុំទី១ ដោយធ្វើឡើងនៅប្រទេសម៉ូណាកូកាលពីថ្ងៃព្រហស្បតិ៍។ ក្នុងនោះអ្នកប្រណាំងគ្រប់ៗរូប ត្រូវធ្វើការប្រកួតនៅក្នុងទីលាន Rallye Automobile Monte-Carlo។


ជាលទ្ធផលជ័យជម្នះបានទៅលើម្ចាស់ជើងឯក៩សម័យ Sebastien Loeb ដោយសមាជិកក្រុម Citroen រូបនេះចាយពេលអស់ត្រឹមតែ ២នាទី ២១វិនាទី។ លំដាប់ទី២បានទៅលើមិត្តរួមក្រុម Kris Meeke ដោយយឺតជាង ០ចុច៤វិនាទី។ ចំណែកឯជើងឯករដូវកាលមុន Sebastien Ogier របស់ក្រុម Volkswagen ស្ថិតនៅលេខ៣ ដោយយឺតជាង ១វិនាទីចុច១។ ហើយលេខ៤នឹងលេខ៥បានទៅលើ Adreas Mikkelsen និង Robert Kubica ។


ជុំទី២នឹងត្រូវចេញដំណើរនៅថ្ងៃសុក្រនេះពី Entrevaux ទៅកាន់ Rouaine លើចំងាយផ្លួវ ២១ គីឡូ ម៉ែត។

Post a Comment

 
Top