កីឡាករ Cristiano Ronaldo បានសរសេរសារសុំទោសដល់អ្នកគាំទ្ររបស់ខ្លួនបន្ទាប់ពីទទួលបានកាតក្រហមកាលពីយប់មិញនេះ ហើយនឹងត្រូវសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញពិន័យ៣ប្រកួត ដោយសារកីឡាកររូបនេះបង្ហាញអាកប្បកិរិយាមិនសមរម្យនៅលើទីលាន។ រឿងដែលកីឡាករ Ronaldo បានកាតក្រហមក្រោយពីទាត់ខ្សែការពារ Edimar របស់ក្រុម Cordoba កាលពីប្រកួតយប់មិញនេះ ខាងសហព័ន្ធកីឡាបាល់ទាត់ប្រទេសអេស្ប៉ាញបានពិន័យម្ចាស់ពានរង្វាន់ Ballon d’Or ៣សម័យរូបនេះមិនឱ្យបង្ហាញខ្លួនឱ្យ Real Madrid ៣ប្រកួត។ ខណៈដែល Ronaldo បន្ទាប់ពីដឹងថាខ្លួនត្រូវគេពិន័យយ៉ាងនេះ ក៏បានសរសេរសារសុំទោសចំពោះអ្នកគាំទ្រក៏ដូចជា Edimar ផងដែរនៅលើ Twitter របស់គេ។ ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះបានសរសេរថា៖ “ឱ្យខ្ញុំសូមទោសដល់អ្នកគាំទ្រទាំងអស់ ជាពិសេសដល់ Edimar តែម្ដង ដែលខ្ញុំបានបញ្ចេញអាកប្បកិរិយាមិនល្អដាក់គេកាលពីប្រកួតយប់មិញ”។
Post a Comment