លោក James Rodríguez ខ្សែបម្រើរបស់ប្រទេសកូឡុំប៊ីបានឈ្នះពានរង្វាន់គ្រាប់ស៊ុតល្អជាងឆ្នាំ 2014 ឬ FIFA Puskas Award 2014 គឺជាគ្រាប់ស៊ុតបញ្ចូលទីក្នុងការប្រកួត World Cup ឆ្នាំ 2014 ឈ្នះអ៊ុយរូហ្គាយ 2-0 ចំណែកលំដាប់ថ្នាក់ទី 2 បានទៅលើខ្សែប្រយុទ្ធស្រី ស្តេហ្វានី ជនជាតិអៀរឡង់។
លោក James Rodríguezខ្សែបម្រើរបស់ប្រទេសកូឡុំប៊ីបានទទួលរង្វាន់គ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេឆ្នាំ 2014 ឬ FIFA FIFA Puskas Award 2014 នៃសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (របស់ FIFA) បន្ទាប់ពីលោកបានស៊ុតបាល់បញ្ចូលយ៉ាងអស្ចារ្យកាលពីនៅ World Cup 2014 វគ្គ 16 ក្រុមចុងក្រោយដែលកូឡុំប៊ីបានបានផ្តួលអ៊ុយរូហ្គាយលទ្ធផល2-0។
ចង្វាក់នោះលោក
បានទទួលបានបាល់ពីមិត្តភក្តិដែលបានបែរខ្នងដាក់អ្នកចាំទីហើយគាត់បានប្រើតិចនិចដក់នឹងទ្រូង1ចង្វាក់មុននឹងស៊ុតបញ្ចូលទីដោយមិនបាច់ទប់រយះប្រហែល 20 ម៉ែត្រហើយក៏ជាគ្រាប់នាំមុខ 1-0 ក្នុងការប្រកួតនោះផងដែរ។
គ្រាប់ស៊ុតយ៉ាងល្អមួយគ្រាប់នោះបានធ្វើអោយលោក Rodriguez ត្រូវបានបោះឆ្នោតដោយក្រុមអ្នកគាំទ្រយ៉ាងច្រើនរហូតដល់42 ភាគរយនឹងបានឈ្នះពានរង្វាន់ FIFA Puskas Award 2014 បានសំរេចចំណែកលំដាប់ថ្នាក់ទី 2 បានទៅលើខ្សែប្រយុទ្ធស្រីដ៏ស្រស់ស្អាត ស្តេហ្វានីខ្សែប្រយុទ្ធវ័យក្មេងជនជាតិអៀរឡង់បាន 33 ភាគរយខណៈដែលខ្សែរប្រយុទ្ធ Robin van Persie ហូឡង់លំដាប់ទី 3 គ្រាប់តែតបញ្ចូលទីក្រុមអេស្ប៉ាញក្នុងការប្រកួត World Cup ឆ្នាំ 2014 បាន 11 ភាគរយ។

Post a Comment