លោក Joachim Löw គ្រូបង្វឹកនៃប្រទេសអាល្លឺម៉ង់បានរីករាយយ៉ាងខ្លាំងពេលត្រូវបានគេជ្រើសរើសជាគ្រូបង្វឹកល្អបំផុតប្រចាំឆ្នាំ 2014 ព្រមទាំងកោតសរសើរមិត្តរួមក្រុម និងគ្រូបង្វឹករួមសញ្ជាតិដែលបានជួយអភិវឌ្ឍកីឡាករអោយក្លាយជាកម្លាំងសំខាន់របស់ក្រុមជម្រើសជាតិ។
លោក Joachim Löw គ្រូបង្វឹកនៃប្រទេសអាល្លឺម៉ង់បានថ្លែងយ៉ាងសប្បាយរីករាយបន្ទាប់បានឈ្នះពានរង្វាន់គ្រូបង្វឹកផ្នែកបុរស់ល្អជាងគេប្រចាំឆ្នាំដែលបានប្រកាសរបស់ FIFA Ballon d'Or សម្រាប់ឆ្នាំ 2014 ទីក្រុង Zurich ប្រទេសស្វីស កាលពីថ្ងៃច័ន្ទទី 12 ខែមករាកន្លងមក។
លោកគ្រូបង្វឹក 54 ឆ្នាំរូបនេះទទួលបានជោគជ័យដ៏ធំមួយជាមួយនឹងការដឹកនាំក្រុម "ឥន្ទ្រីដែក»បានឈ្នះការប្រកួត World Cup ឆ្នាំ 2014 នៅប្រទេសប្រេស៊ីលដែលជាពានរង្វាន់សម័យទី 4 របស់ពួកគេនៅរដូវកាលមុនតាមរយៈការផ្តួលអាហ្សង់ទីន 1-0 ក្នុងម៉ោងបន្ថែម។
Joachim Löw បានទទួលតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិក្នុងឆ្នាំ 2006 បន្ទាប់ពីបានធ្វើជំនួយការលោក Jürgen Klinsmann បានបង្ហាញឱ្យដឹងថា: «វាធ្វើឱ្យខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានរង្វាន់ World Cup ។ ខ្ញុំដឹងថាពានរង្វាន់នេះគឺមិនមែនគ្រាន់តែជារបស់ខ្ញុំតែម្នាក់ឯងនោះទេ។ ខ្ញុំមកទីនេះក្នុងនាមជាតំណាងគ្រប់គ្នាៗដែលបានជួយគ្នា
"វាជាចំណុចកំពូលបំផុតនៃការខិតខំធ្វើការអស់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខ្ញុំចង់និយាយថាអរគុណដល់គ្រូបង្វឹករបស់អាល្លឺម៉ង់ទាំងអស់ដែលប្រឹងធ្វើការយ៉ាងខ្លាំងជាមួយកីឡាកររៀងរាល់ថ្ងៃ អតីតគ្រូបង្វឹក" សសេះ " Stuttgart ដែលត្រូវបានទទួលសន្លឹកឆ្នោត 36,23 ភាគរយយកឈ្នះលោក Carlo Ancelotti 22,06 ភាគរយហើយនិង លោក Diego Simeone 19:02 ភាគរយ បាននិយាយ"។

Post a Comment