រូបភាពនៃមេដាយដ៏កម្រមួយដែលមានអាយុកាលប្រមាណជា ៥០ឆ្នាំទៅហើយនោះត្រូវបាន លោក ធិន វិចិត្រ អគ្គលេខាធិកាកីឡាចំបាប់ជម្រើសជាតិកម្ពុជាបង្ហោះលើគណនេយ្យ Facebook របស់លោកកាលពីថ្ងៃព្រហស្បតិ៍។ រូបលោក បានប្រាប់ឲ្យដឹងតាមរយៈបណ្ដាញសង្គម Facebook ថា រូបភាពនេះលោកបានមកពីមិត្តនៅសិង្ហបុរី ហើយគាត់បានទិញពីផ្សារ ឥឡូវលោកកំពុងសុំគាត់យកមកស្រុកខ្មែរវិញ។
លោក ធិន វិចិត្របញ្ជាក់៖ '' មេដាយនេះប្រហែលជាស្ថិតនៅអំឡុងឆ្នាំ១៩៦៤ ដែលសម្រាប់ផ្ដល់ឲ្យអ្នកជួយឧបត្ថម្ភធ្វើស្តាតអូឡាំពិក ហើយខ្ញុំកំពុងតែសុំទិញពីគាត់យកមកស្រុកយើងវិញ។''
គួររំលឹកថា ពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានសាងសង់ពីចន្លោះ១៩៦៣ ដល់១៩៦៦ ដោយមានលោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ជាអ្នករចនាប្លង់៕
Subscribe to:
Post Comments (Atom)


Post a Comment