ទីបំផុតវគ្គជម្រុះពានរង្វាន់ធំលំដាប់ទី២ នៅប្រទេសកម្ពុជាគឺពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ ២០១៥ បានរកឃើញក្រុមចំនួន ៨ ឡើងទៅប្រកួតនៅវគ្គ ១៦ ក្រុមចុងក្រោយហើយក្រោយចំណាយពេលប្រកួតអស់ ៥ ថ្ងៃគឺចាប់ពីថ្ងៃទី ៨ ដល់ ១២ មករា ឆ្នាំ ២០១៥។
ការប្រកួតរវាងក្រុមព្រែកជ័យកីឡា និង Albirex Niigata PP កាលពីម្សិលមិញ
ក្រុមទាំង ៨ នេះត្រូវចាប់ពូលប៉ះក្រុមចំនួន ៨ ដែលមានចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៨ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីក២០១៤ កំពុងតែអង្គុយចាំ មានដូចជា ភ្នំពេញក្រោន, ចម្ការកៅស៊ូបឹងកេត, ណាហ្គាខប, ស្វាយរៀង, ត្រាយអាស៊ីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, បៀលប្រាយ និង អាស៊ីអឺរ៉ុប។
នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៤ មករា ស្អែកនេះនឹងធ្វើពិធីចាប់ឆ្នោតបែងចែកពូលជាផ្លូវការនៅស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងបរិវេណពហុកីឡដ្ឋានជាតិ។ តាមគម្រោងវគ្គ ១៦ ក្រុមចុងក្រោយនេះនឹងរៀបចំពីថ្ងៃទី ២១ មករា ដល់ ២១ ខែកុម្ភៈឆ្នាំ ២០១៥។
ព័ត៌មានបន្ថែមពីពានរង្វាន់នេះ sport-khmer នឹងជម្រាបជូនជាបន្តបន្ទាប់។


Post a Comment