GuidePedia

0
ក្រោយ​ឈ្នះ​ពាន FIFA Ballon d’Or ជា​លើក​ទី​៣​ក្នុង​អាជីព​​ កីឡាករ Cristiano Ronaldo បាន​ទទួល​ស្បែក​ជើង​ថ្មី​ភ្លាមៗ​ពី Nike។


តាម​ពិត​ទៅ​ក្រុម​ហ៊ុន​ផលិត​សម្ភារៈ​កីឡា​ដ៏​ធំ​នេះ បាន​ត្រៀម​តាំង​ពី​មុន Ronaldo ឈ្នះ​ពាន​នេះ​ម្ល៉េះ។ ដោយ​ហេតុ​នេះ​ហើយ​ទើប​ Nike បាន​បង្ហាញ​ស្បែក​ជើង​រចនា​ថ្មី​ ដែល​មាន​ឈ្មោះ​ថា Mercurial CR7 Rare Gold នេះ​យ៉ាង​លឿន​ ក្រោយ​ការ​ប្រកាស​លទ្ធផល​យប់​មិញ។

​Nike បាន​ឲ្យ​ដឹង​ថា​ស្បែក​ជើង​ថ្មី​នេះ​មាន​ដាំ​ពេជ្រ​តូចៗ​យ៉ាង​ប្រណិត ដើម្បី​ឲ្យ​សម​នឹង​កីឡាករ​ដែល​​ខ្លាំង​បំផុត​ក្នុង​លោក។ Ronaldo នឹង​ពាក់​ស្បែក​ជើង​នេះ​នា​ការ​ប្រកួត​បន្ទាប់៕

Post a Comment

 
Top