GuidePedia

0
ខ្សែ​ប្រយុទ្ធ Lionel Messi វ័យ​២៧​ឆ្នាំ របស់​ក្លិប Barcelona បាន​ធ្វើ​ឲ្យ​ក្លិប Manchester United មាន​ការ​ចាប់​​អារម្មណ៍​ក្នុង​ការ​​ទិញ​យក​រូប​គេ​តាម​រយៈ​ការ​និយាយ​ថា គេ​មិន​ដឹក​ពី​កន្លែង​ដែល​គេ​នឹង​ត្រូវ​លេង​នៅ​ឆ្នាំ​ក្រោយ​ឡើយ​។



Man United ក៏​កំ​ពុង​តែ​ព្យា​យាម​​នាំ​យក​ខ្សែ​ប្រយុទ្ធ Thomas Muller វ័យ​២៥​ របស់​ក្លិប Bayern Munich ផង​ដែរ ខណៈ​ដែល​កីឡាករ​រូប​នេះ​កំ​ពុង​តែ​ចង់​ចាក​ចេញ​ពី​កីឡ​ដ្ឋាន Allianz Arena​។ កា​សែត Daily Star​។



ក្លិប Arsenal កំ​ពុង​ត្រៀម​បង្កើន​ការ​ដេញ​ថ្លៃ​របស់​ខ្លួន​ដើម្បី​នាំ​យក​ខ្សែ​បម្រើ Krystian Bielik វ័យ​១៧​ឆ្នាំ របស់​ក្លិប Legia Warsaw ប៉ុន្តែ ប្រឈម​មុខ​នឹង​ការ​ប្រជែង​ពី​សំ​ណាក់​ក្លិប Hamburg របស់​អាល្លឺ​ម៉ង់​។ កា​សែត The Times​។



ក្លិប​កាំ​ភ្លើង​ធំ​មួយ​នេះ ក៏​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Bafetimbi Gomis វ័យ​២៩​ឆ្នាំ របស់​​ក្លិប Swansea ផង​ដែរ​​។ កា​សែត Daily Mail​។



ក្លិប Juventus កំ​ពុង​តែ​​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Mario Balotelli វ័យ​២៤​ឆ្នាំ​របស់​ក្លិប Liverpool ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើង​នៅ​ខែ​នេះ ជា​មួយ​នឹង​ជម្រើស​មួយ​ក្នុង​ការ​ផ្ទេរ​ជា​ផ្លូវ​ការ​ក្នុង​តម្លៃ​ខ្លួន​១៤​លានដ​ផោន (ស្មើ​នឹង​២១,១២​លាន​ដុល្លារ​អាមេ​រិក​) នៅ​រដូវ​ក្តៅ​​ខាង​មុខ​។ កាសែត The Times​។



ខ្សែ​បម្រើ Ravel Morrison វ័យ​២១​ឆ្នាំ របស់​ក្លិប West Ham កំពុង​តែ​ស្ថិត​​យ៉ាង​ប្រកៀក​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លិប Lazio របស់​អ៊ីតាលី ក្រោយ​ពី​​ធ្លាក់​ចេញ​ពី​ការ​ចាប់​អារម្មណ៍​នៅ​កីឡ​ដ្ឋាន Upton Park​។ កា​សែត Mirror​។



ខ្សែ​ប្រយុទ្ធ Emmanuel Adebayor របស់​ក្លិប Tottenham កំ​ពុង​តែ​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លិប Parma ប៉ុន្តែ ក្លិប​របស់​អ៊ី​តាលី​មួយ​នេះ​កំ​ពុង​តែ​ស្ទាក់​ស្ទើរ​ទៅ​លើ​ការ​ទាម​ទារ​ប្រាក់​បៀរ​វត្សរ៍​របស់​គេ​។ កា​សែត London Evening Standard​។



ក្លិប Crystal Palace កំ​ពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Yaya Sanogo វ័យ​២១​ឆ្នាំ របស់​​ក្លិប Arsenal​។ កា​សែត Daily Star​។



ខ្សែ​ការ​ពារ Alvaro Arbeloa វ័យ​៣១​ឆ្នាំ​របស់​ក្លិប Real Madrid នឹង​ត្រូវ​បោះ​បង់​ការ​ចូល​រួម​ជា​មួយ​នឹង​ក្លិប Arsenal និង Chelsea និង​ជ្រើស​រើស​យក​ការ​វិល​ទៅ​កាន់​ក្លិប​ចាស់​របស់​គេ​វិញ Liverpool​។ កា​សែត Express៕

Post a Comment

 
Top