ការប្រណាំងរថយន្តកម្មវិធី Dakar Rally ឆ្នាំ២០១៥ បានបន្តដំណាក់កាលទី៨ ដោយធ្វើឡើងនៅប្រទេសបូលីវីកាលពីថ្ងៃចន្ទ។ ក្នុងនោះមានការប្រកួតតែ ២ ប្រភេទតែប៉ុណ្ណោះគឺ ការប្រណាំងម៉ូតូនិងម៉ូតូកង់ ៤ ដោយអ្នកប្រណាំងម៉ូតូគ្រប់ៗរូបត្រូវចេញដំណើរពីតំបន់ Uyuni នៅបូលីវីទៅបកមកកាន់ Iquique នៅឈីលី លើចម្ងាយផ្លូវសរុប ៧៨១ គីឡូម៉ែត្រ។ជាលទ្ធផលជ័យជម្នះបានទៅលើអ្នកបើកម៉ូតូ Pablo Quintanilla របស់ឈីលីដែលជិះឲ្យក្រុម KTM ក្រោយប្រើថិរវេលាអស់ ២ ម៉ោង ៥៦ នាទី ១៩ វិនាទី។ លំដាប់ទី២បានទៅលើ Juan Pedrero សមាជិកក្រុម Yamaha ដោយចាយពេលយឺតជាង ១១ វិនាទី។ ចំណែកឯ Stefan Svitko របស់ស្លូវ៉ាគីមកពីក្រុម KTM ស្ថិតនៅលេខ៣ យឺតជាងអ្នកលេខឈ្នះលេខ១ចំនួន១២វិនាទី។ ចំណែកប្រភេទម៉ូតូកង់បួនវិញ Jeremias Gonzalez ជិះឲ្យក្រុម Yamaha មកដល់ទី១មុនគេក្រោយចាយពេលអស់ ៣ម៉ោង៤៣នាទី៣៥វិនាទី។ លេខ២បានទៅលើ Ignacio Casale ជនជាតិឈីលីដោយប្រើពេលអស់៣ម៉ោង៥១នាទី២៩វិនាទី និង លេខ៣ Sergio Lafuente សមាជិកក្រុម Yamaha ទទួលបានលេខ៣ ក្រោយចាយពេលអស់៣ម៉ោង៥៤នាទី៣៩វិនាទី។ ដោយឡែកការប្រណាំងរថយន្តនិងរថយន្តធំវិញបានធ្វើការប្រកួតពីម្សិលមិញរួចរាល់ហើយ។ ដំណាក់កាលទី៩ នឹងចេញដំណើរនៅថ្ងៃអាទិត្យនេះ ពីតំបន់ Iquique នៅឈីលីទៅបកមកកាន់ Calama វិញម្តង៕
Subscribe to:
Post Comments (Atom)

Post a Comment