អស្ចារ្យសំដីផ្អែមមែន! កីឡាករ Lionel Messi ប្រធានក្រុមជំរើសជាតិ"អាហ្សង់ទីន"បានសរសើរគូប្រជែងកីឡាករ Cristiano Ronaldo គឺជាកីឡាដ៏ល្អបំផុតមួយរូបនៃប្រវត្តិសាស្រ្ត ហើយគាត់និយាយបន្តទៀតថាចង់មានឱកាសលេងជាមួយនឹងក្រុមគាត់ខ្លាំងណាស់ ចំណែក Ronaldo និយាយត្រឡប់យ៉ាងពិរោះវិញថា Messi សក្ដិសមនឹងពានរង្វាន់នេះដូចគ្នាផងដែរ។ ហើយគាត់ក៏បានបញ្ជាក់ទៀតថាគាត់នឹងប្រឹងប្រែងអោយទាន់ Messi លុះត្រាតែបាន។ ខ្សែប្រយុទ្ធកីឡាករ Lionel Messi របស់ក្រុម Barcelona ក្លិបយក្សអេស្ប៉ាញក្របខ័ណ្ឌ La Liga បានពោលថ្លែងមុនពេលដែលបើកពិធីប្រគល់ពានរង្វាន់របស់ FIFA Ballon d'Or ឆ្នាំ 2014 នៅថ្ងៃចន្ទទី 12 មករាកន្លងមកថាលោកបានប្រាប់គូប្រជែងរបស់គាត់គឺខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Real Madrid ថាគាត់មានប្រាថ្នាចង់លេងក្រុមដូចគ្នានេះមួយគាត់ណាស់ នេះបើយោងតាមសេចក្តីរាយការណ៍ពីកាសែតប្រចាំថ្ងៃ " Daily Mail "របស់អង់គ្លេសកាលពីថ្ងៃអង្គារ13មករាកន្លងមកថាប្រធានក្រុមជំរើសជាតិ"អាហ្សង់ទីន" នេះគឺជាលើកទីពីរហើយដែលគាត់ទទួលចំណាត់បន្ទាប់ពី Ronaldo ម្ចាស់ពាន FIFA Ballon d'Or 2 ឆ្នាំជាប់គ្នាបន្ទាប់ពីពួកគេត្រូវគេបានធ្វើការតស៊ូដណ្តើមពានរង្វាន់នេះអស់រយៈពេល 7 ឆ្នាំមកដោយប្រធានក្រុមជំរើសជាតិព័រទុយហ្គាល់បានពាននេះនៅឆ្នាំ 2008 ឆ្នាំ 2013 និងឆ្នាំ 2014 ខណៈពេលដែល Messi បានឈ្នះពានរង្វាន់បួនឆ្នាំជាប់គ្នាក្នុងឆ្នាំ 2009 ឆ្នាំ 2010 ឆ្នាំ 2011 និងឆ្នាំ 2012 ។ កំពូលខ្សែរប្រយុទ្ធឆ្នើម "Bacelona" បាននិយាយបន្តថាគាត់ជាកីឡារករមួយរូបក្នុងចំណោមនោះ(កីឡាករដ៏ល្អបំផុតនៃប្រវត្តិសាស្រ្ត) វាគឺជាការលំបាកទំរាំបានទទួលបានជោគជ័យបែបនេះប៉ុន្តែខ្ញុំចង់ទៅលេង(ជាមួយក្រុមដូចគ្នានឹងគាត់ណាស់) ខ្ញុំមានសំណាងដែលបានលេងជាមួយកីឡាករល្បីៗជាច្រើនតែក៏មានចេតនាចង់ទៅលេងជាមួយគាត់ដូចគ្នា "។ចំណែកអតីតខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Manchester United របស់អង់គ្លេសក្របខ័ណ្ឌ Premier League បាននិយាយនៅក្នុងកាសែតកីឡាម៉ាឌ្រីដវិញថា«នេះជាឱកាសដែលមិនអាចបំភ្លេចបាន ប៉ុន្ដែខ្ញុំមិនគិតថាវាឈប់ត្រឹមពេលនេះនោះទេ ខ្ញុំចង់បន្តប្រជែងជាមួយ Messi របស់ក្រុម Barcelona អោយទាន់ព្រោះវាជាលើកទី 8 របស់ខ្ញុំនៅចំណុចនេះ។ វាមានតែខ្ញុំនិង Messi និងម្នាក់ផ្សេងទៀតមករហូត នៅចំណុចនេះ។ ប៉ុន្តែខ្ញុំគិតថាខ្ញុំមានឱកាសដ៏ល្អ ហើយខ្ញុំគិតថាខ្ញុំសមនឹងទទួលបានវាប៉ុន្តែ Messi របស់ក្រុម Barcelona ក៏សក្ដិសមផងដែរ។ យើងទាំងពីរសមនឹងទទួលបានពានរង្វាន់នេះដូចគ្នា "។

Post a Comment