ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចហ៊ុន សែនឆ្នាំ២០១៥ ឬហៅថា« Hun Sen Cup 2015 » នោះ បានឈានដល់ការចាប់ឆ្នោតជ្រើសរើសពូលប្រកួតសម្រាប់វគ្គ១ភាគ៨ឬ១៦ក្រុមចុងក្រោយហើយ នៅថ្ងៃទី១៤ ខែមករានេះ ដែលការចាប់ឆ្នោតនោះបានប្រព្រឹត្តធ្វើនៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់ និងលោកយាន ឈៀង ប្រធានការិយាល័យប្រកួតរបស់សហព័ន្ធ បានអញ្ជើញធ្វើជាសាក្សី និងណែនាំពីនីតិវិធីចាប់ឆ្នោតចំពោះតំណាងក្លិបបាល់ទាត់ទាំង១៦ក្រុមដែលបានឈានមកដល់វគ្គនេះ។ វគ្គ១៦ក្រុមចុងក្រោយនេះ ត្រូវបែងចែកជា៤ពូល ដែលក្នុងមួយពូលៗមាន៤ក្រុម។ សម្រាប់ពូល A មានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ខេត្តត្បូងឃ្មុំខេត្តក្រចេះ និងក្រុមAlberex Niigata។ ពូល B បៀលប្រាយ យូណាយធីត ខេត្តកំពត ត្រាយអាស៊ីនិងគីរីវង់សុខសែនជ័យ។ ពូល C មានចម្ការកៅស៊ូបឹងកេត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ភ្នំពេញក្រោន និង ក្រសួងការពារជាតិ។ ពូល D មានណាហ្គាខប ខេត្តព្រៃវែង ខេត្តស្វាយរៀង និងអាជ្ញាធរអប្សរា(អ.ហខេត្តសៀមរាប)។
ចំពោះការប្រកួតជម្រុះក្នុងពូលនីមួយៗ នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមករាដល់ថ្ងៃទី១០កម្ភៈ នៅទីលានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់)។ តាមការគ្រោងទុក ការប្រកួតវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ចាប់ផ្តើមពីថ្ងៃទី១៣-១៤កុម្ភៈ ហើយការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៧ ខែកុម្ភៈ និងការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៥៕

Post a Comment