GuidePedia

0
ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​សម្តេច​ហ៊ុន សែន​ឆ្នាំ​២០១៥ ឬ​ហៅថា​« Hun Sen Cup 2015 » នោះ បាន​ឈាន​ដល់​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​ប្រកួត​សម្រាប់​វគ្គ​១​ភាគ​៨​ឬ​១៦​ក្រុម​ចុងក្រោយ​ហើយ នៅ​ថ្ងៃ​ទី​១៤​ ខែ​មករា​នេះ ដែល​ការ​ចាប់​ឆ្នោត​នោះ​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ទីស្នាក់ការ​សហព័ន្ធ​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។



លោក​ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់ និង​លោក​យាន ឈៀង ប្រធាន​ការិយាល័យ​ប្រកួត​របស់​សហព័ន្ធ បាន​អញ្ជើញ​ធ្វើជា​សាក្សី និង​ណែនាំ​ពី​នីតិវិធី​ចាប់ឆ្នោត​ចំពោះ​តំណាង​ក្លិប​បាល់ទាត់​ទាំង​១៦​ក្រុម​ដែល​បាន​ឈាន​មកដល់​វគ្គ​នេះ។

វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ ត្រូវ​បែង​ចែកជា​៤​ពូ​ល ដែល​ក្នុង​មួយ​ពូ​លៗ​មាន​៤​ក្រុម។ សម្រាប់​ពូ​ល ​A មាន​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខេត្ត​ត្បូងឃ្មុំ​ខេត្តក្រចេះ និង​ក្រុម​Alberex Niigata។ ពូ​ល ​B បៀ​ល​ប្រាយ យូ​ណាយ​ធី​ត ខេត្តកំពត ត្រាយ​អាស៊ី​និង​គីរីវង់​សុខ​សែន​ជ័យ។ ពូ​ល​ C​ មាន​ចម្ការកៅស៊ូ​បឹងកេត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង ភ្នំពេញ​ក្រោ​ន និង ក្រសួងការពារជាតិ។ ពូ​ល ​D មាន​ណាហ្គា​ខ​ប ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​អាជ្ញាធរ​អប្សរា​(​អ​.​ហ​ខេត្ត​សៀមរាប)។


ចំពោះ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​នីមួយៗ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២១ ខែ​​មករា​ដល់​ថ្ងៃទី​១០កម្ភៈ នៅ​ទីលាន​កង​យោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)។ តាម​ការ​គ្រោងទុក ការប្រកួត​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣-១៤​កុម្ភៈ​ ហើយ​ការប្រកួត​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ និង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥៕

Post a Comment

 
Top