GuidePedia

0
សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ប្រជុំ​សម្រេច​ពី​ទីកន្លែង​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup 2015 នៅ​វគ្គ​ចែក​ពូល​នៅ​ថ្ងៃ​ស្អែក ដោយ​ក្នុង​នោះ​មាន​ជម្រើស​ចំនួន ២ គឺ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​ស្វាយរៀង។


កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ពេល​សាក​ភ្លើង​មួយ​ចំហៀង​ពេល​យប់ 


 លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​លើក​ឡើង​​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ១៤ មករា ក្នុង​ពិធី​ចែក​ពូល​ថា ដោយ​សារ​ពហុ​កីឡដ្ឋាន​ជាតិ កំពុង​តែ​ជួសជុល​​ប្ដូរ​ដាក់​ស្មៅ​សិប្បនិមិត្ត ដូច្នេះ​សហព័ន្ធ​នឹង​កោះ​ប្រជុំ​​ថ្នាក់​ដឹកនាំ​កំពូល​សម្រេច​ពី​ការ​ជ្រើសរើស​ទីលាន​សម្រាប់​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​ដែល​មាន​ក្រុម​ចំនួន ១៦ ចុង​​​ដោយ​​បែងចែក​ជា ៤ ពូល។

ការ​ប្រជុំ​សម្រេច​​របស់​ថ្នាក់​ដឹកនាំ​នេះ​នឹង​ជ្រើសរើស​ថា តើ​​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ ក្នុង​រាជធានី​ភ្នំពេញ បូក​ជាមួយ​​ទីលាន​ទន្លេ​បាទី ឬ ទៅ​ធ្វើ​នៅ​ខេត្ត​ស្វាយរៀង។

លោក​អគ្គលេខាធិការ​រង​​បាន​លើក​ហេតុ​ផល​វិជ្ជមាន​មួយ​ចំនួន​ដល់ ​ ចំពោះ​ទីលាន​ខេត្ត​មួយ​នេះ​ ទាំង​​មាន​ខ្យល់​អាកាស​ក៏​ល្អ មាន​អ្នក​គាំទ្រ​ដូច​នៅ​ភ្នំពេញ​ដែរ ហើយ​ថែម​ទាំង​អាច​ប្រកួត​ពេល​យប់​បាន​ថែម​ទៀត​ផង។ នេះ​ជា​លើក​ដំបូង​ហើយ​​សហព័ន្ធ​មាន​គម្រោង​រៀបចំ​ការ​ប្រកួត​ជុំ​​ផ្ដាច់ព្រ័ត្រ នៅ​តាម​ខេត្ត ខណៈ ៨ លើក​កន្លង​មក​រៀបចំ​នៅ​តែ​រាជធានី​ភ្នំពេញ តែ​ប៉ុណ្ណោះ។

សហព័ន្ធ​បាន​កំណត់​​រយៈ​ពេល ១ ខែ​សម្រាប់​យុទ្ធនាការ​ប្រកួត​ពាន​រង្វាន់​លំដាប់​ទី​២ ក្នុង​ប្រទេស​កម្ពុជា​មួយ​នេះ។ ពាន​រង្វាន់​ដែល​អនុញ្ញាត​ឱ្យ​តែ​កីឡាករ​ខ្មែរ​ចូលរួម​ប្រកួត​នេះ​ត្រៀម​ទឹក​ប្រាក់​ចំនួន ៨០ លាន​រៀល ដល់​ក្រុម​ជើង​ឯក ចំណែក​ជើង​ឯក​រក​បាន​ទឹក​ប្រាក់ ៤០ លាន​រៀល និង លេខ ៣ ចំនួន ២០ លាន​រៀល៕

សម្រាប់​ព័ត៌មាន​លំអិត​ពី​ទីលាន​ប្រកួត sport-khmer នឹ​ង​ជម្រាប​ជូន​ក្រោយ​ពេល​គណៈកម្មាការ​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រជុំ​ចប់​នៅ​ថ្ងៃ​ស្អែក។

Post a Comment

 
Top