GuidePedia

0
ការ​ប្រកួត​ក្របខ័ណ្ឌ La Liga ​កាល​ពី​យប់​មិញ​នេះ ក្រុម Real Madrid ​ឈ្នះ​ក្រុម Cordoba ​ទាំង​ប្រផុតប្រផើយ​ ២-១ បន្ទាប់​ពី​កីឡាករ Cristiano Ronaldo ​ទទួល​បាន​កាត​ក្រហម។ ចំណែក​ឯ​ក្រុម Barcelona ​ ​វិញ​យក​៣​ពិន្ទុ​បាន​យ៉ាង​ងាយ​ស្រួលបំផុត​ក្រោយ​ពី​យក​ឈ្នះ Elche ​៦-០ ​។


ការ​ប្រកួត​រវាង Real Madrid ​និង​ Cordoba ​កាល​ពី​យប់​មិញ​នេះ​ពិត​ជា​ស្វិតស្វាញ​មែន​ទែន ខណៈ​ដែល​ម្ចាស់​ផ្ទះ Cordoba ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​តាំង​ពី​នាទី​ទី​៣​ដោយ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ក្រោយ​ពេល​ខ្សែ​បការពារ​​ Ramos ​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី មក​ដល់​នាទី​ទី​២៧​ ខ្សែ​ប្រយុទ្ធ Karim Benzema ​អាច​រក​គ្រាប់​បាល់​ឱ្យ Real ​តាម​ស្មើ​បាន​វិញ​ក្រោយ​ពី​ទទួល​បាល់​​ពី​ការ​តែត​របស់ Gareth Bale ។


ចូល​មក​ដល់​តង់​ទី​២​ រឿង​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បាន​កើត​ឡើង​ ពោល​គឺ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​បន្ទាប់​ពី​រូប​គេ​ទៅ​ទាត់​កីឡាករ​ខាង Cordoba ​ពី​ក្រោយ​ដោយ​ចេតនា​នៅ​នាទី​ទី៨២។ ៣​នាទី​បន្ទាប់​ពី​ Ronaldo ​ដើរ​ចេញ​ពី​ទីលាន កីឡាករ Cartabia ​របស់ Cordoba ​ក៏​ទទួល​បាន​កាត​ក្រហម​វិញ​ដែរ (កាត​លឿង​២​ដង) បន្ទាប់​ពី​យក​ដៃ​ទៅ​រាំង​​បាល់​ពេល Bale ​ទាត់​បាល់​ហ្វ្រីឃីត ហើយ​ពេល​នោះ​ហើយ​ដែល​ខាង Real Madrid ​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​ម្ដង​ដោយ​ Gareth Bale ​ជា​អ្នក​​ស៊ុត​​បាន​សម្រេច។

ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ Cordoba ​១-២ Real Mdrid ។


ងាក​មក​ខាង Barcelona ​ឯ​ណោះ​វិញ ទៅ​លុត​ក្រុម Elche ​៦-០​ដល់​ផ្ទះ​តែ​ម្ដង ពោល​គឺ​១​គ្រាប់​រក​បាន​ដោយ Pique ​នាទី​៣៥ , Lionel Messi ​២​គ្រាប់​នាទី​៥៥​និង​៨៨ , Neymar ​២​គ្រាប់​នៅ​នាទី​៦៩​និង​៧១​ហើយ​មួយ​គ្រាប់​ចុង​ក្រោយ​រក​បាន​ដោយ Pedro ​នាទី​៩០+៣ ។

Post a Comment

 
Top