លោក Carlo Ancelottiបានអះអាងថា រជ្ជកាលរបស់លោក Jose Mourinhoនៅក្នុងក្លិបReal Madridត្រូវបានគេបំភ្លេចចោលអស់ហើយៗក៏លែងមានស្រមោលអន្ទោលតាមប្រាណរបស់ទៀតហើយដែរ។
សូមបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិព័រទុហ្គាល់ម្នាក់នេះ បានចាកចេញពីក្លិបលេងនៅក្របខណ្ឌបាល់ទាត់ La Liga មួយនេះ កាលពីឆ្នាំ២០១៣ ដើម្បីវិលត្រឡប់ទៅកាន់ក្លិបChelseaវិញ បន្ទាប់ពីបានបញ្ចប់អាណត្តិ រង្គោះរង្គើដ៏ចម្រូងចម្រាសរបស់លោករយៈពេល៣ឆ្នាំនៅក្នុងទឹកដី Santiago Bernabeu។ថ្វីត្បិតតែរជ្ជកាលរបស់លោកMourinhoត្រូវបានចារឆ្លាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញយ៉ាងណាក្តី លោកAncelotti បាននិយាយជំទាស់ថា គ្រូបង្វឹកបាល់ទាត់ដែលធ្លាប់ឈ្នះជើងឯកបាល់ទាត់ Uefa Champions League២លើកនេះ បានចាកចេញពីក្លិប Real Madridមិនមែនក្នុងបំណងល្អនោះទេ ពោលគឺគាត់ប្រហែលជាមានបុព្វហេតុល្អបំផុតណាមួយហើយ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីម្នាក់នេះ បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនបានដឹងច្បាស់ពីយុទ្ធសាស្ត្រដឹកនាំក្រុមរបស់លោក Mourinhoពិតប្រាកដនោះទេ តែកិច្ចការដែលគាត់បានធ្វើគឺដូចអ្វីដែលលោកបានធ្វើនៅពេលនេះដែរ។ លោកបានបន្តទៀតថា កាលលោកមកដល់ អ្វីៗគឺថ្មីទាំងអស់ ហើយអ្វីដែលដិតដាមពីអតីតកាលក៏ត្រូវបានគេបំភ្លេចអស់ទៅហើយ។ខណៈនោះដែរ លោកAncelotti បាននិយាយផងដែរ ពីកីឡាករ Cristiano Ronaldo ដែលទើបតែឈ្នះពានរង្វាន់បាល់មាសពិភពលោក Ballon d’Orកាលពីដើមឆ្នាំនេះ។ លោកនិយាយថា តារាស៊ូពើស្តាម្នាក់នេះ តែងតែលេងដល់កម្រិតកំពូលបាល់ទាត់របស់គាត់។ ជាការពិតណាស់ថា ពេលចូលដល់ឆ្នាំថ្មីឆ្នាំ២០១៥នេះ គាត់មិនរកគ្រាប់បាល់បាន ប៉ុន្តែសមត្ថភាពរាងកាយ និងឆន្ទៈរបស់គាត់ពិតជាអស្ចារ្យខ្លាំងណាស់៕

Post a Comment