អ្នកចាត់ការរបស់ក្លិប Barcelonaលោក Luis Enrique បាននិយាយថា លោកមានជំនឿចិត្តយ៉ាងមុតមាំថា កីឡាករ Luis Suarezនឹងបញ្ចប់រដូវកាលរបស់ខ្លួនជាមួយនឹងចំណាត់ថ្នាក់ល្អ ខណៈដែលគាត់កំពុងបន្តលេងបានយ៉ាងល្អបំផុតនៅមុខទីរបស់គូប្រកួតនោះ។ប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយវ័យ២៧ឆ្នាំម្នាក់នេះបានមកដល់ទឹកដី Camp Nou ក្នុងតម្លៃ៧០លានផោនពីក្លិបហង្សក្រហម Liverpoolកាលពីខែកក្កដា កន្លងទៅ ប៉ុន្តែគាត់ត្រូវរង់ចាំរហូតដល់ថ្ងៃទី២៥ខែតុលា ទើបអាចលេងការប្រកួតលើកដំបូងឲ្យក្រុម Barcelonaពេលជួបជាមួយក្រុម Real Madrid បន្ទាប់ពីទទួលបានបម្រាម៤ខែ សម្រាប់ការខាំកីឡាករ Giorgio Chiellini របស់ក្រុមជម្រើសជាតិអ៊ីតាលី អំឡុងការប្រកួត World Cup នោះ។ចាប់តាំងពីពេលនោះមក កីឡាករម្នាក់នេះ រកបានគ្រាប់បាល់នៅក្នុងសំណាញ់ទី៥លើកប៉ុណ្ណោះ ពី១៦ប្រកួតរបស់គាត់ ក្រោយពីរកបាន៣៣គ្រាប់ឲ្យក្លិប Liverpool និងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ កាលពីរដូវកាលមុន ប៉ុន្តែលោក Enrique នៅតែមានជំនឿចិត្តដដែលចំពោះសមត្ថភាពប្រកួតរបស់កីឡាករម្នាក់នេះ។លោក Enrique បាននិយាយថាលោកគ្មានហេតុផលណាត្រូវព្រួយបារម្ភដល់សមត្ថភាពនៅលើទីលានប្រកួតរបស់កីឡាករ Luis Suarezនោះទេ។ កីឡាករទាំងអស់អាចនឹងខកខានឱកាសរបស់ខ្លួន ពោលគឺដូចគា្ននឹងគាត់ដែរ ប៉ុន្តែសម្រាប់រូបលោកផ្ទាល់ក្នុងនាមជាគ្រូបង្វឹកគេមួយរូប លោកយល់ឃើញថា ខ្សែប្រយុទ្ធម្នាក់នេះ នឹងមានចំណាត់ថ្នាក់ល្អ នៅពេលបញ្ចប់រដូវកាលនេះ។លោកបានបញ្ជាក់ទៀតថា នៅក្នុងតំបន់គ្រោះថ្នាក់ មានកីឡាករតិចតួចណាស់ ដែលអាចលេងបានដូចជាកីឡាករ Luis Suarez៕
Post a Comment