ខ្សែបម្រើអាល្លឺម៉ង់ Mesut Ozil សង្ឃឹមថា រូបគេនឹងអាចជាប់ជាជម្រើសដំបូងឲ្យក្រុម Arsenal វិញ ក្នុងការប្រកួត FA Cup ទល់នឹងក្រុម Brighton នាថ្ងៃអាទិត្យនេះ បន្ទាប់ពីខានចូលលេងតាំងពីខែតុលា ដោយសាររបួសជង្គង់។ ចាប់ពីផ្ទេរពី Real Madrid មកកាន់ក្រុមកាំភ្លើងធំ ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះ លេងធ្លាក់ជើងយ៉ាងខ្លាំង ហើយមុនរូបគេរបួស ក៏បានធ្លាក់ទៅជាកីឡាករបម្រុងហើយដែរ ស្របពេលដែល Arsenal មានជម្រើសខ្សែបម្រើល្អៗជាច្រើនរូបផ្សេងទៀត។ បន្ទាប់ពីជាសះស្បើយពីរបួសលើកនេះ Ozil បានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ដោយពង្រឹងទាំងកាយសម្បទា និងបច្ចេកទេស ព្រោះតែចង់បានដំណែងជម្រើសដំបូងរបស់ខ្លួនមកវិញ។ដោយសារតែកីឡាករ Santi Cazorla, Alexis Sanchez និង Alex Oxlade-Chamberlain កំពុងតែធ្វើបានល្អនាពេលបច្ចុប្បន្ន ដូច្នេះវាជារឿងដ៏លំបាកមួយ សម្រាប់ Ozil ដែលចង់ប្រជែងយកដំណែងមួយនេះត្រឡប់មកវិញ។ចុះប្រិយមិត្តគិតថា Ozil លេងល្អ និងស័ក្ដិសមឲ្យជាប់ជាជម្រើសដំបូងដែរឬទេ?
Post a Comment