ដោយមើល ឃើញពីបញ្ហា បែបនេះមាន ឪពុកម្តាយខ្លះ នាបេលចុងសប្តាហ៍ បានខិតខំរក មធ្យោបាយ ផ្សេងៗឲ្យកូនចៅរបស់ ខ្លួនទៅដើរ កម្សាន្តតាមទី សាធារណ:ជិត និងឆ្ងាយ ក៏មាន និងខ្លះ ទៀតបាន នាំពួកគេ ទៅទស្សនា សិល្ប:កម្សាន្ត ផ្សេងៗឯខ្លះ ទៀតទៅកាន់ មណ្ឌល កម្សាន្ត របស់កុមារ ដើម្បីកុំ អោយ ពួកគេ វក់នឹងល្បែង ហ្គេមឥត ប្រយោជន៍។
សេវាទាត់បាល់កម្សាន្តឬហៅថា Shooting for Fun បានបង្កើតកម្មវិធីបាល់ទាត់សម្រាប់កុមារតូចគ្រូបងរូបក្នុងស្ថានភាពរីក រាយ មិនផ្តោតសំខាន់លើលក្ខណ:អាជីពពេកឡើយ។ ពោលគឺជាសកម្មភាពលេងកីឡាបាល់ទាត់ដើម្បីសប្បាយនាចុងសប្តាហ៍ដែលគេចផុត ពីល្បែង(ហ្គេម)ឥតប្រយោជន៍ជាពេលដែលពួកគេបានជួបជុំជាមួយកុមារមកពីមជ្ឈដ្ឋាន ផ្សេងៗទៀតផងដែរ។
ពិសេសបុត្រធីតា របស់លោក អ្នកអាចអនុវត្តនូវការសន្ទនារវាងគ្នានិងគ្នាជាភាសា អង់គ្លេស ខណ:គ្រូបង្វឹកក៏ជាអ្នកនាំអាទ៍និយាយជាភាសាអង់គ្លេសទៅទៀតផងដែរ។
ក្រៅពីនេះឲ្យកុមារក៏មានចិត្តស្រឡាញ់ និងចូលចិត្តកីឡា(ពិសេសបាល់ទាត់) ការអប់រំ កាយនិងកីឡាឲ្យមានភាពរឹងមាំដល់កុមារពិសេសខាងស្មារតី,ការបញ្ជ្រាបចំណេះដឹងមូលដ្ឋានងាយៗអំពីកីឡាបាល់ទាត់(បណ្តើរ ទាត់ ទប់…)ជាបំណងចាំបាច់ផងដែរ តាមរយ:គ្រូបង្វឹក កីឡាបាល់ទាត់ដែលមានបទពិសោធន៍និងគរុកោសល្យត្រឹមត្រូវ។
អំពីវ័យទទួលយកពីអាយុ៧ដល់១៥ឆ្នាំ តើអនុវត្តន៍នៅទីណា?
មាន៣គោលដៅសំខាន់ៗដែលនៅជិតលំនៅដ្ឋានរបស់លោកអ្នករួមមាន
១.ក្លឹបបាលទាត់ Imperial ផ្លូវ ម៉ៃដា (ខាងកើតព្រលានយន្តហោះពោធិចិនតុង)
២.ក្លឹបបាល់ទាត់ KB (ខាងត្បូងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)
៣.ក្លឹបបាល់ទាត់ Brother Arena (ផ្លូវលេខ៤៨៨ខាងកើតរង្វង់មូលផ្សារដើមថ្កូវចម្ងាយ២០០ម៉ែត្រ ទួលទំពូង
ហ្វឹកហាត់នៅពេលណា?
១.រៀងរាល់ ថ្ងៃសៅរ៍ ដល់អាទិត្យ ម៉ោង ៦ល្ងាចដល់ ៧ល្ងាច
២.រៀងរាល់ថ្ងៃ សៅរ៍ ដល់អាទិត្យ ម៉ោង ៩ព្រឹកដល់ ១០ព្រឹក
តម្លៃសេវាកម្មយ៉ាងណាដែរ?
១.រៀងរាល់ថ្ងៃសៅរ៍ ដល់អាទិត្យ ម៉ោង ៩ព្រឹកដល់ ១០ព្រឹក តម្លៃ ២០ដុល្លារក្នុង ១ខែ(៨ម៉ោង)
២.រៀងរាល់ថ្ងៃសៅរ៍ ដល់អាទិត្យ ម៉ោង ៦ល្ងាច ដល់ ៧ល្ងាច តម្លៃ២៥ដុល្លារក្នុង១ខែ (៨ម៉ោង)
ពេលវេលាចាប់ផ្តើម: ថ្ងៃទី១៧ ខែមករា ២០១៥ តទៅ
អាស័យដ្ឋានទាក់ទង:ទីស្នាក់ការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អាគារលេខ១ ផ្លូវសាធារណរដ្ឋប៉ូឡូញ(ខាងត្បូងរង្វង់ មូលវត្ត សំពៅមាស) សង្កាត់វាលវង់ ខណ្ឌ ៧មករា ភ្នំពេញ។ ទូរស័ព្ទលេខ ០១២ ៨៧១ ៣០៥ ឬ០៩៨ ២១៥ ៧៨០ www.facebook.com/sotheakaing ។
Subscribe to:
Post Comments (Atom)




Post a Comment