GuidePedia

0
ក្រុម​ជើង​ខ្លាំង​ដាច់​គេ​របស់​អាល្លឺម៉ង់ Bayern Munich បាន​ស្គាល់​រសជាតិ​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​លីក​ Bundesliga រដូវ​កាល​នេះ បន្ទាប់​ពី​​ក្រុម Wolfsburg លត់​ដល់​ទៅ​៤​គ្រាប់​កាល​ពី​យប់​មិញ។


ខ្សែ​ប្រយុទ្ធ​ Bas Dost ​ស៊ុត​គ្រាប់​បើក​ឆាក​ឲ្យ​ Wolfsburg នាំ​មុខ​មុន​នៅ​​៤​នាទី​ដំបូង ហើយ​កីឡាករ​វ័យ​២៥ឆ្នាំ​នេះ​ដដែល រក​បាន​​១​គ្រាប់​ទៀត​នៅ​ចុង​តង់​ទី១។

នៅ​តង់​ទី២​ នាទី​៥៣ អតីត​កីឡាករ​​ Chelsea ខ្សែ​បម្រើ Kevin De Bruyne ស៊ុត​បាន​គ្រាប់​ទី៣ ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​បន្ត​នាំ​មុខ​ទៀត មុន​ពេល​ដែល​ខ្សែ​ការពារ Juan Bernat ​របស់ Bayern រក​បាន​១​គ្រាប់​វិញ​នៅ​នាទី​៥៥។ ​ ​នាទី៧៣ កីឡាករ​បែលហ្សិក​វ័យ​២៣ឆ្នាំ De Bruyne ដដែល បាន​បង្ហើយ​១​គ្រាប់​ទៀត ធ្វើ​ឲ្យ​បញ្ចប់​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ Wolfsburg ឈ្នះ​ក្រុម Bayern ដោយ​លទ្ធផល ៤-១។


​​​Bayern ​មិនដែល​ចាញ់​ក្នុង​លីក​​ទេ​ បើ​គិត​តាំង​ពី​ខែ​តុលា ​ឆ្នាំ​២០១២​ មក ប៉ុន្តែ​បន្ទាប់​ពី​ត្រឡប់​ពី​ការ​សម្រាក៦​សប្ដាហ៍​មក ហាក់​ដូច​ជា​មិន​ទាន់​ក្ដៅ​ម៉ាស៊ីន​វិញ ទើប​ជួប​បរាជ័យ​ដូច​នេះ។ ​ជ័យ​ជម្នះ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម Wolfsburg មាន​៣៧​ពិន្ទុ ​បន្ត​ឈរ​នៅ​លេខ២ ដោយ​តាម​ពី​ក្រោយ​ក្រុម​លេខ​១ ​​Bayern ចំនួន​៨ពិន្ទុ៕

Post a Comment

 
Top