គ្មានអ្វីគួរឲ្យបារម្ភឡើយសម្រាប់ក្រុមខ្លាំង បិសាចក្រហម Manchester United ក្នុងការទទួលយក៣ ពិន្ទុក្នុងទឹកដីពេលជួបក្រុមតូច Leicester City នារាត្រីម៉ោង ២២:០០នាទីស្អែកនេះ ជើងទី២ប្រចាំសប្តាហ៍ទី២៣នៃ Premier League រដូវកាលឆ្នាំ២០១៤-២០១៥ ។
ឆ្លងកាត់១១ប្រកួតក្នុងទឺកដីក្រុមដែលកំពុងដឹកនាំដោយលោក Louis van Gaal ទើបតែចាញ់២ប្រកួតនៅឡើយក្នុង ទឹកដី Old Trafford គឺចាញ់ Swansea City ២-០ មុនចាញ់ Southampton ១-០ ទាំងប្រផិតប្រផើយនោះ ដែលជំរុញឲ្យ Leicester City ពិបាករកពិន្ទុណាស់ពេលជួបក្រុមដែលកំពុងឈរនៅតំណែង Top 4 បិសាចក្រហមមួយនេះ នៅទឹកដីក្រៅផ្ទះ នៅក្រោយពេល ដែលជើងទី១បានបាក់មុខម្តងហើយដោយលទ្ធផលបច្ចេកទេស ៥-៣ ។
Man Utd ពុំមានកីឡាករសំខាន់ណារងរបួសឡើងរងរបួសធ្ងន់ធ្ងរនោះឡើយ គឺសុទ្ធតែអាចដាក់លេងដំបូងក្នុងជម្រើស១១នាក់ដំបូងបានទាំងអស់ដោយអាចមានអ្នកចាំទី David De Gea ជាមួយនឹងខ្សែការពារ Luke Shaw, Phil Jones និង Chris Smalling ជាដើមជាមួយខ្សែមប្រើ Angel Di Maria, Juan Mata, Ashley Young, Ander Herrera និង Antonio Valencia រួមជាមួយនឹងខ្សែប្រយុទ្ធ Rooney, Falcao និង Robin Van Persie ។
ក្នុងជំនួបស្អែកនេះ Man Utd ត្រូវការឈ្នះដាច់ខាត ដើម្បីឡើងទៅឈរនៅចំណាត់លេខ៣វិញ ស្របពេលដែលក្រុម ឈរនៅលេខ៣ Southampton ត្រូវជួបក្រុមដែលអាចស៊ីសង Swansea City នារាត្រីថ្ងៃអាទិត្យ ទី០១ កុម្ភៈ ឆ្នាំ២០១៥ ហើយក្រុមដែលឈរនៅលេខ៥កាំភ្លើងធំ Arsenal ជួបក្រុមភ្ញៀវ Aston Villa ម៉ោង ២០:៣០នាទីយប់ថ្ងៃអា ទិត្យដូចគ្នា ៕
Post a Comment