ការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen-Cup លើកទី៩ ឆ្នាំ២០១៥បានឈានចូលដល់វគ្គជម្រុះ៨ក្រុមចុង ក្រោយហើយ នៅរសៀលថ្ងៃទី៣១ ខែមករាស្អែកនេះដោយមាន៤ក្រុមត្រូវជួបគ្នាប្រជែងយកកៅអីវគ្គពាក់កណ្តាលផ្ដាច់ ព្រ័ត្រ មុនពេល៤ក្រុម ទៀតនឹងត្រូវប្រកួតនៅថ្ងៃបន្ទាប់ ។
ជើងខ្លាំង៤ក្រុម ដែលត្រូវប្រកួតបើកសម្ពោធពហុកីឡដ្ឋានថ្មីរបស់ម្ចាស់ផ្ទះខេត្តស្វាយរៀងនោះ គឺមានដូចជា ក្រុមម្ចាស់ ជើងឯករដូវកាលចាស់អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) ក្រុមលេខ១ចេញពីពូល A ត្រូវជួយក្រុមជើងឯករងរដូវ កាលចាស់ គឺក្រុមបៀលប្រាយ ដែលជាប់លេខ២ ចេញពីពូល B និងមួយប្រកួតទៀតគឺក្រុមត្រាយអាស៊ី ប៉ះក្រុម Alberex Niigata PP ។
សម្រាប់២ប្រកួតបើកឆាកវគ្គ៨ក្រុមចុងក្រោយស្អែកនេះ គឺសុទ្ធតែជាគូគួរឲ្យចាប់អារម្មណ៍ ហើយជាវគ្គដ៏រន្ធត់ផងដែរ ជាពិសេសគឺជំនួបរវាងក្រុម ប៉ូលិស និងក្រុមបៀលប្រាយតែម្ដង ប្រសិនបើក្រុមណាចាញ់ នឹងត្រូវហាលអាវគ្មានសិទ្ធិ ប្រកួតវគ្គបន្ដឡើយ ។ ដូច្នេះចាំមើលតើក្រុមណា ត្រូវហាលអាវ ហើយក្រុមណា នឹងមានសំណាងឡើងប្រកួតវគ្គ៤ក្រុម ចុងក្រោយនោះ?
ចំពោះ៤ក្រុមផ្សេងទៀតដែលត្រូវប្រកួតនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី០១ ខែកុម្ភៈនោះរួមមាន ក្រុមខ្លាំងបឹងកេតអង្គរ ត្រូវជួបជាមួយក្រុមណាហ្គាវើល និងក្រុមម្ចាស់ផ្ទះខេត្តស្វាយរៀង ត្រូវប្រកួតជាមួយក្រុមជើងឯក League ៥រដូវសម័យ កាលភ្នំពេញក្រោន ហើយការប្រកួតនេះ គឺអនុវត្តន៍រូបមន្ដចាញ់ធ្លាក់ដូចគ្នា ៕
Post a Comment