GuidePedia

0
ខ្សែ​ប្រយុទ្ធ Daniel Sturridge របស់​ក្លិប Liverpool បាន​​ទទួល​ស្គាល់​ថា រូប​គេ​ពិត​ជា​​សង្ឃឹម​ថា អាច​​ធ្វើការ​​វិល​ត្រឡប់​របស់​គេ​នៅ​ចុង​សប្តាហ៍នេះ ក្រោយ​ពី​ការ​អវត្ត​​មាន​​អស់​រយៈ​ពេល​៥​ខែ​ដោយ​សារ​តែ​បញ្ហា​របួស​។


Sturridge មិន​បាន​លេង​សោះ​បើគិត​ចាប់​តាំង​ពី​​ការ​រង​របួស​ភ្លៅ​របស់​គេ​ក្នុង​ពេ​បំពេញ​កា​តព្វ​កិច្ច​​​អន្តរ​ជាតិ​​ជា​មួយ​នឹង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស​កាល​ពី​ដើម​ខែ​កញ្ញា ក្រោយ​ពី​បាន​រង​របួស​កំ​ភួន​ជើង ហើយ​បាន​រង​របួស​ភ្លៅ​បន្ថែម​​ទៀត​អំឡុង​​ដំណើរ​ការ​​ធ្វើ​ឲ្យ​រាង​កាយ​របស់​គេ​មានភាពល្អ​ប្រសើរ​​ឡើង​វិញ​​។

ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​វិល​ទៅ​ធ្វើ​ការ​ហ្វឹក​ហាត់​ជា​មួយ​នឹង​សមា​ជិក​ក្រុម​របស់​ Liverpool នៅ​សប្តាហ៍នេះ ហើយ​រូប​គេ​កំពុង​តែ​​ជំ​រុញ​ឲ្យ​លោក​គ្រូ​បង្វឹក Brendan Rodgers ដាក់​បញ្ចូល​​រូប​គេ​ចូល​ក្នុង​ក្រុម​នៅពេល​ប្រកួត​ជា​មួយ​នឹង West Ham នៅ​កីឡ​ដ្ឋាន Anfield នា​ថ្ងៃ​សៅរ៍​នេះ​។ Sturridge បាន​ទូរ​ទស្សន៍ BBC Sport ថា៖​ «​ខ្ញុំ​កំពុង​​តែ​មាន​ចិត្ត​អន្ទះ​សារ​​បន្តិច​។


ខ្ញុំ​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​នៅ​ពេលនេះ វា​បាន​ក្លាយ​ជា​ការ​វិល​​ត្រឡប់​​ពី​ការ​អវត្ត​មាន​​រយៈ​ពេល​ដ៏​​យូរ​អង្វែង​មួយ ប៉ុន្តែ ខ្ញុំ​ពិត​ជា​រីក​រាយ​ចំ​ពោះ​អ្វី​ដែ​ល​មាន​ដំណើរ​ការ​នៅពេលនេះ ហើយ​ខ្ញុំ​​កំពុង​តែ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​។ ខ្ញុំ​​នឹងមិន​ត្រឡប់​ក្រោយ​ឡើយ​»​។

បើ​ទោះ​បី Sturridge ពិត​ជា​ចង់​វិល​ទៅ​​ប្រកួត​វិញ​ក៏​ដោយ ប៉ុន្តែ លោក Thursday បាន​និយាយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​រង់​ចាំ​រយៈ​ពេល​​២៤​ម៉ោង នៅមុន​នឹង​សម្រេច​ចិត្ត​ថា តើ​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស​រូប​នេះ នឹង​​​ចូល​រួម​ក្នុង​កម្ម​វិធី​ប្រកួត​​របស់​ក្រប​ខ័ណ្ឌ Premier League ឬ​យ៉ាង​ណា​។


គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ថា៖ «រូប​គេ​ហាក់​មាន​ភាព​អស្ចារ្យ​ក្នុង​ពេល​ហ្វឹក​ហាត់ ប៉ុន្តែ យើង​នឹងផ្តល់​ឲ្យ​គេ​នូវ​រយៈ​ពេល​មួយ​ថ្ងៃ​ទៀត​។ ខ្ញុំ​នឹង​ពិភាក្សា​ជា​មួយ​នឹង​រូប​គេ​នៅ​ថ្ងៃ​នេះ និង​ធ្វើ​ការ​ត្រួត​ពិនិត្យ​នៅ​សប្តាហ៍នេះ​ពី​របៀប​ដែល​អ្វី​ៗ​មាន​ដំណើរ​ការ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

Post a Comment

 
Top