ខ្សែប្រយុទ្ធ Daniel Sturridge របស់ក្លិប Liverpool បានទទួលស្គាល់ថា រូបគេពិតជាសង្ឃឹមថា អាចធ្វើការវិលត្រឡប់របស់គេនៅចុងសប្តាហ៍នេះ ក្រោយពីការអវត្តមានអស់រយៈពេល៥ខែដោយសារតែបញ្ហារបួស។ Sturridge មិនបានលេងសោះបើគិតចាប់តាំងពីការរងរបួសភ្លៅរបស់គេក្នុងពេបំពេញកាតព្វកិច្ចអន្តរជាតិជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសកាលពីដើមខែកញ្ញា ក្រោយពីបានរងរបួសកំភួនជើង ហើយបានរងរបួសភ្លៅបន្ថែមទៀតអំឡុងដំណើរការធ្វើឲ្យរាងកាយរបស់គេមានភាពល្អប្រសើរឡើងវិញ។ ប៉ុន្តែ ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះបានវិលទៅធ្វើការហ្វឹកហាត់ជាមួយនឹងសមាជិកក្រុមរបស់ Liverpool នៅសប្តាហ៍នេះ ហើយរូបគេកំពុងតែជំរុញឲ្យលោកគ្រូបង្វឹក Brendan Rodgers ដាក់បញ្ចូលរូបគេចូលក្នុងក្រុមនៅពេលប្រកួតជាមួយនឹង West Ham នៅកីឡដ្ឋាន Anfield នាថ្ងៃសៅរ៍នេះ។ Sturridge បានទូរទស្សន៍ BBC Sport ថា៖ «ខ្ញុំកំពុងតែមានចិត្តអន្ទះសារបន្តិច។ខ្ញុំត្រៀមលក្ខណៈរួចរាល់ហើយនៅពេលនេះ វាបានក្លាយជាការវិលត្រឡប់ពីការអវត្តមានរយៈពេលដ៏យូរអង្វែងមួយ ប៉ុន្តែ ខ្ញុំពិតជារីករាយចំពោះអ្វីដែលមានដំណើរការនៅពេលនេះ ហើយខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅមុខ។ ខ្ញុំនឹងមិនត្រឡប់ក្រោយឡើយ»។ បើទោះបី Sturridge ពិតជាចង់វិលទៅប្រកួតវិញក៏ដោយ ប៉ុន្តែ លោក Thursday បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងរង់ចាំរយៈពេល២៤ម៉ោង នៅមុននឹងសម្រេចចិត្តថា តើខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ នឹងចូលរួមក្នុងកម្មវិធីប្រកួតរបស់ក្របខ័ណ្ឌ Premier League ឬយ៉ាងណា។ គ្រូបង្វឹករូបនេះបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «រូបគេហាក់មានភាពអស្ចារ្យក្នុងពេលហ្វឹកហាត់ ប៉ុន្តែ យើងនឹងផ្តល់ឲ្យគេនូវរយៈពេលមួយថ្ងៃទៀត។ ខ្ញុំនឹងពិភាក្សាជាមួយនឹងរូបគេនៅថ្ងៃនេះ និងធ្វើការត្រួតពិនិត្យនៅសប្តាហ៍នេះពីរបៀបដែលអ្វីៗមានដំណើរការ»៕ ប្រភពព័ត៌មាន៖ Channel News Asia
Post a Comment