GuidePedia

0
ក្រុម Liverpool ​នឹង​ត្រូវ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ក្រុម​ Swansea City ​នៅ​ម៉ោង​៣:០០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ ​នៅ​ក្របខ័ណ្ឌ​ Barclays Premier League ។ ចាំ​មើល​ក្រុម​លោក Brendan Rodgers ​ទទួល​ភ្ញៀវ​ Swansea ​ដោយ​វិធី​ណា​ដែរ?
liverpool vs swansea
Ut_HKthATH4eww8X4xMDoxOjBzMTt2bJ
លោក Rodgers ​បាន​និយាយ​មុន​ប្រកួត​នេះ​ថា៖ “ខែ​នេះ​ក្រុម​ណា​ក៏​ដូច​ក្រុម​ណា​ដែរ ​គឺ​មាន​ការ​មមាញឹក​ដូច​គ្នា​ព្រោះ​មាន​ប្រកួត​ជាប់​ៗ​គ្នា​តែ​ម្ដង។ ហើយ​កីឡាករ​ខ្លះ​ក៏​មាន​ការ​នឿយហត់​ណាស់​ដែរ​ដោយសារ​មិន​មាន​ពេល​សម្រាក​ គ្រប់​គ្រាន់។ ប៉ុន្តែ​នេះ​គឺ​ពិត​ជា​ឱកាស​ល្អ​ខ្លាំង​ណាស់​ក្នុង​ការ​រក​ពិន្ទុ​បន្ថែម​ ប្រសិន​បើ​យើង​អាច​រក្សា​លំនឹង​ក្រុម​បាន។ ខ្ញុំ​សង្ឃឹម​ថា​កីឡាករ​ទាំង​អស់​នឹង​ដឹង​ពី​រឿង​នេះ​ហើយ​ខំ​ប្រឹងប្រែង​ឱ្យ ​អស់​ពី​សមត្ថភាព​ដើម្បី​ស្ដារមុខ​មាត់​វិញ​បាន”។

ជើង​កីឡាករ
Liverpool Training Session 
ម្ចាស់​ផ្ទះ​ហង្ស​ក្រហម​មាន​កីឡាករ​៣​នាក់​ដែល​ប្រហែល​ជា​មិន​អាច​ចូល​លេង​ បាន​ទេ ​គឺ Daniel Sturridge , Glen Jonhsno ​និង​ Joe Allen ។ ខណៈ​ដែល​ Dejan Lovren ​និង Bradley Jones ​មិន​ទាន់​ច្បាស់​ថា​អាច​លេង​បាន​ឬ​អត់​នោះ​ទេ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Mignolet , Can , Skrtel , Sakho , Henderson , Gerrard , Borini , Markovic , Coutinho , Sterling ​និង​ Lallana ។ 
Swansea 
ចំណែក​ក្រុម​ Swansea ​វិញ​កីឡាករ Jefferson Montero ​និង​ Leon Britton ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​មិន​ទាន់​ច្បាស់​ថា​អាច​ចូល​លេង​បាន​ ទេ។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Fabianski , Rangel , Fernandez , Routledge , Carroll , Ki , Dyer , Richards , Sigurdsson , Emnes ​និង​ Bony ។

​ប្រវត្តិ​ជួប​គ្នា
ក្រុម​ Swansea ១៣​ប្រកួត​ចុង​ក្រោយ​នេះ​ពេល​ប៉ះ Liverpool ​នៅ​ទឹក​ដី Anfield ​មិន​ដែល​ស្គាល់​ពាក្យ​ឈ្នះ​ទេ​ គឺ​បាន​ត្រឹម​ស្មើ​៣​ចាញ់​១០​។ ខណៈ​ដែល​ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​បាន​ជួប​គ្នា​ម្ដង​មក​ហើយ​ឆ្នាំ​នេះ​នៅ​ ខែ​តុលា​ក្នុង​ពាន​រង្វាន់ League Cup ​ដែល​កាល​នោះ​ Liverpool ​ឈ្នះ​ដោយ​លទ្ធផល​២-១៕

ព្យាករណ៍​សម្រាប់​គូ​នេះ​គឺ Liverpool ២-១ Swansea City ។ ចុះ​តាម​មតិ​ប្រិយមិត្ត​វិញ​គិត​យ៉ាង​ណា​ដែរ?
  

Post a Comment

 
Top