GuidePedia

0
ការ​ប្រកួត​ក្របខ័ណ្ឌ Barclays Premier League ​កាល​ពី​យប់​មិញ​នេះ ​ក្រុម​ខ្លាំង​ៗ​មួយ​ចំនួន​សុទ្ធ​តែ​ស្មើ​គ្នា​ទាំង​អស់​ដូចជា Manchester United ​ស្មើ​ Spurs ​០-០ , Southampton ​ស្មើ​ Chelsea ​១-១ , Manchester City ​ស្មើ​ Burnley ​២-២ មាន​តែ​​ក្រុម​កាំភ្លើង​ធំ Arsenal មួយ​ប៉ុណ្ណោះ​ដែល​​អាច​យក​ឈ្នះ​ West Ham ​២-១។
244BF0FE00000578-2889066-image-m-75_1419772415369
ក្រុម​បិសាច​ក្រហម​ដែល​ទៅ​ប្រកួត​នៅ​ទឹក​ដី Spurs ​នោះ ​សឹង​តែ​មាន​ឱកាស​រក​គ្រាប់​បាន​ទៅ​ហើយ​ដោយ​ Van Persie , Falcao  ​និង​ Ashley Young ​ប៉ុន្តែ​ត្រូវ​អ្នក​ចាំ​ទី Hugo Lloris ​រារាំង​បាន​រហូត។ ចំណែក​ឯ​ក្រុម​ Southampton និង​ Chelsea ​វិញ​កីឡាករ Mane ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ឱ្យ​ Southampton ​នៅ​ដើម​តង់​ទី​មួយ​ តែ​ត្រូវ Hazard ​រក​បាន​គ្រាប់​ស្មើ​វិញ​នៅ​ជិត​ចប់​តង់​ទី​មួយ។
244C2D5000000578-0-image-a-20_1419780702327
244C5A1200000578-0-image-a-9_1419782251636
2444C33700000578-2889206-image-a-2_1419792048133
ដោយ​ឡែក​ក្រុម Man City ​និង​ Burnley ​ត្បិត​តែ​ស្មើ​គ្នា​២-២​ មែន ​ប៉ុន្តែ​មាន​រឿង​មិន​ល្អ​ខ្លះ​ដែរ​បាន​កើត​ឡើង​ពោល​គឺ​ខ្សែ​ការពារ Zabaleta បែក​ភ្នែក​ដោយសារ​ប៉ះ​ជាមួយ​គ្នា​ឯង​ Mangala ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ខ្សែ​ការពារ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ​នៅ​តែ​លេង​បាន​ដដែល​ក្រោយ​រុំ​របួស​រួច។ ចំណែក​២​គ្រាប់​របស់​ Man City ​រក​បាន​ដោយ David Silva ​និង​ Fernandinho ​ហើយ​២​គ្រាប់​របស់Burnley ​រក​បាន​ដោយ Boyd ​និង​ Barnes។
244C809800000578-0-image-a-6_1419795836851
244C892100000578-0-image-m-2_1419795619242
ចំណែក​ឯ ២​គ្រាប់​ដែល​ជួយ​កាំភ្លើង​ធំ​យក​បាន​៣​ពិន្ទុ​នោះ​គឺ​កីឡាករ Cazorla ​ធ្វើ​បាន​នៅ​នាទី​ទី​៤១ ​និង​ Welbeck ​មួយ​គ្រាប់​ទៀត​នៅ​នាទី​៤៤។ ១​គ្រាប់​លួង​ចិត្ត​របស់​ក្រុម West Ham ​កីឡាករ Kouyate ​ជា​អ្នក​ធ្វើ​បាន​នៅ​ដើម​តង់​ទី​២ នាទី​៥៤។
244C70A300000578-0-image-a-56_1419782332029
244C737100000578-0-image-m-64_1419782927757

Post a Comment

 
Top