កែវ រំចង់ បានទទួលស្គាល់សមត្ថភាពរបស់អ្នកប្រដាល់ថៃ Aeaw Lumbatulee ដែលត្រៀមខ្លួនប្រកួតក្នុងកម្មវិធី Thai Fight ខែក្រោយ បន្ទាប់ពីបានផ្តួលក្នុងទឹកទី៤កាលពីយប់មិញនៅសង្វៀនបាយ័នស្ទឹង មានជ័យថា ពិតជាខ្លាំង និងមានបច្ចេកទេសប្រកួតល្អ ប៉ុន្តែក៏បានសរសើរខ្លួនឯងថា មានវិជ្ជាគុនល្អជាងមុនដែរ។
«គេល្អ ពូកែទាត់លើ និងក្រោម….ខ្ញុំបានរកវិធីការពារជើងក្រោម ហើយព្យាយាមវាយសម្រុកដោយប្រើដៃ និងកែង។ ឥឡូវខ្ញុំចេះប្រើជង្គង់បានល្អជាងមុនច្រើន។ សប្បាយចិត្តណាស់ថ្ងៃនេះ ខ្ញុំធ្វើបានល្អ»។ កែវ រំចង់បាននិយាយ។
ចំណែកភរិយារបស់កែវ រំចង់គឺអ្នកស្រី ហម នីតាប្រាប់ថា អ្នកស្រីមានអារម្មណ៍ភ័យបុកពោះពេលឃើញប្រកួតក្នុងទឹកទីមួយ ប៉ុន្តែអ្វីៗល្អប្រសើរឡើងវិញចាប់ពីទឹកទីពីរ។ ទន្ទឹមនឹងនេះអ្នកស្រី និងប្តីបានអរគុណដល់អ្នកទស្សនាដែលបានគាំទ្រយ៉ាងច្រើនកុះករ៕

Post a Comment