បន្ទាប់ពីបញ្ចេញឈ្មោះ កីឡាករដែលត្រូវទៅប្រកួត ជាមួយម្ចាស់ផ្ទះសិង្ហបុរី វគ្គជម្រុះ World Cup2018 ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួត កម្ដៅសាចដុំជាមួយក្រុមខ្លាំងភ្នំពេញក្រោន នៅថ្ងៃទី៨ខែតុលា ឆ្នាំ២០១៥ ក្នុងកីឡដ្ឋានRSNវេលាម៉ោង៥និង០០នាទីល្ងាច។
កីឡាកររបស់ភ្នំពេញក្រោនបីនាក់គឺ កែវ សុផេង ធារី ចន្ថាប៊ីន និងសុះ ស៊ូះហាណានឹងត្រូវប្រឈមមុខនឹងក្រុមខ្លួនឯងខណៈពួកគេទាំងបីនាក់ត្រូវនៅខាងជម្រើសជាតិកម្ពុជា។ ការប្រកួតនេះប្រិយមិត្តអ្នកគាំទ្របាល់ទាត់ជាតិគ្រាន់តែចំណាយត្រឹមតែ២០០០រៀលប៉ុណ្ណោះដោយអាចទស្សនាបានដោយសេរី។
មុនការប្រកួតនេះក្រុមជម្រើសជាតិកម្ពុជាត្រូវប្រកួតកម្ដៅសាច់ដុំជាមួយក្រុម African All Stars នៅថ្ងៃទី៥ខែតុលា។ ក្រុមកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១០ ខែតុលា ដើម្បីប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ ជើងទីពីរ ជាមួយសិង្ហបុរីនៅថ្ងៃទី១៣ ខែតុលា និងវិលត្រឡប់មកវិញនៅថ្ងៃទី១៤ខែតុលា។

Post a Comment