GuidePedia

0
ក្លិប Real Madrid ​បាន​ផ្ដល់​ពាន​រង្វាន់ All-time Leading Goalscorer ​ឱ្យ​ដល់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ​កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​ជើង​ខ្លាំង​រូប​នេះ​បំបែក​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​របស់ Real Madrid ​។


២​គ្រាប់​របស់ Ronaldo ​ដែល​ធ្វើ​បាន​ក្នុង​ការ​ប្រកួត​ជាមួយ Malmo ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​ធ្វើ​ឱ្យ​អតីត​កីឡាករ Manchester United ​រូប​នេះ​ក្លាយ​ខ្លួន​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ (៣២៤​គ្រាប់) ​លើស​កីឡាករ Raul ​ដែល​រក​បាន​៣២៣​គ្រាប់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អធិរាជ​ស។

ក្នុង​ការ​ប្រគល់​ពាន​រង្វាន់​បំបែក​កំណត់ត្រា​របស់​ក្លិប​នេះ​ដែរ ខាង Real Madrid ​បាន​បញ្ជាក់​ប្រាប់​ថា​គ្រាប់​បាល់​ដែល​ល្អ​ជាង​គេ​ក្នុង​ចំណោម​៣២៤​គ្រាប់​របស់ Ronaldo ​គឺ​មួយ​គ្រាប់​ដែល​ធ្វើ​បាន​នៅ​ឆ្នាំ​២០១០ ជា​គ្រាប់​បាល់​ទាត់​ហ្វ្រីឃីត​ទល់​នឹង​ក្រុម Real Sociedad ។

ចំពោះ​សាមី​ខ្លួន បាន​បង្ហាញ​អារម្មណ៍​ក្នុង​កម្មវិធី​នោះ​ដែរ​ថា៖ “មិនដែល​ស្រមៃ​ថា​អាច​បំបែក​កំណត់ត្រា​នេះ​បាន​ទេ ពេល​ខ្ញុំ​មក​ Real Madrid ​កាល​ពី​៦​ឆ្នាំ​មុន។ វា​ជា​រឿង​មោទនភាព​មួយ​ដែល​អាច​ធ្វើ​វា​បាន ហើយ​ខ្ញុំ​ក៏​អរគុណ​ដល់​មិត្ត​រួម​ក្រុម គ្រូ​បង្វឹក ប្រធាន​ក្រុម​និង​អ្នក​គ្រប់​គ្នា​នៅ Real Madrid ​ក៏​ដូច​ជា​គ្រួសារ​របស់​ខ្ញុំ មិត្តភ័ក្ដិ​និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​តែងតែ​គាំទ្រ​ខ្ញុំ។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​អាច​ឈាន​ដល់​ចំណុច​មួយ​នេះ”។


ទន្ទឹម​នឹង​ការ​និយាយ​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ខាង​លើ ក៏​មាន​វីដេអូ​មួយ​ដែរ ដើម្បី​ជា​ការ​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់។ ខណៈ​ដែល​វីដេអូ​នេះ​ជា​អ្វី​ខ្លី​ៗ​ដែល Ronaldo ​បាន​ធ្វើ​នៅ Real Madrid ៕

Post a Comment

 
Top