GuidePedia

0
ខ្សែ​ការពារ​ Sergio Ramos ត្រូវ​បាន​ដក​ចេញ​ពី​ ជម្រើស​ជាតិ​អេស្ប៉ាញ​ នា​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ចុង​ក្រោយ​ពាន​រង្វាន់ ​EURO2016 ហើយ​អេស្ប៉ាញ​ក៏​បាន​យក​ខ្សែ​ការពារ​ Nacho Hernandez មក​ជំនួស​ដំណែង​នេះ​ បណ្ដោះ​អាសន្ន។​


សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ បាន​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន​ថា​ ដោយ​សារ​របួស​របស់​ Ramos​ មិន​ទាន់​ជាសះស្បើយ​ស្រួលបួល​នោះ ​ពួកគេ​ត្រូវ​យក​ Nacho​ មក​ជំនួស​សិន​ហើយ​។​ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​រង​របួស​ភ្លាត់​ស្មា​ឆ្វេង​ អំឡុង​ជួយ​ក្លឹប​ Real Madrid ប្រកួត​ឈ្នះ​ Shakhtar Donetsk ក្នុង​Champions League​ ហើយ​ស្ថានភាព​របួស​ធ្វើ​ឲ្យ​ Ramos ​ត្រូវ​សម្រាក​លេង​បាល់​យ៉ាង​ហោច​ណាស់​ជាង​មួយ​ខែ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ រូប​គេ​បាន​មក​ដល់​កន្លែង​ហ្វឹកហាត់​ក្រុម​ជម្រើស​ជាតិ​ដែរ​ ប៉ុន្តែ​រូប​គេ​ត្រូវ​រង​ចាំ​ការ​សម្រេចចិត្ត​ពី​ថ្នាក់​ដឹក​នាំ​ក្រុម​សិន​ថា​តើ​រូប​គេ​អាច​លេង​បាល់ ​នា​ការ​ប្រកួត​ដែល​ហៀប​នឹង​មក​ឆាប់ៗ​នេះ​ឬ​ក៏​អត់​ហើយ​ពេល​នេះ ​រូប​គេ​កំពុង​តែ​ឲ្យ​គ្រូ​ពេទ្យ​ប្រចាំ​ក្លឹប​​ពិនិត្យ​របួស​នៅ​ឡើយ​។


សូម​បញ្ជាក់​ថា​ អេស្ប៉ាញ ​នឹង​ទទួល​ភ្ញៀវ​ ជម្រើស​ជាតិ​លុចហ្សំបួរ​ នៅ​ថ្ងៃ​សុក្រ​នេះ​ហើយ​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ ប្រកួត​ជាមួយ​ ជម្រើស​ជាតិ​អ៊ុយក្រែន​នៅ​៣​ថ្ងៃ​បន្ទាប់។

Post a Comment

 
Top