GuidePedia

0
ក្លឹប​អ្នក​មានបុណ្យ​​​ Barcelonaបាន ​ប្រកាស​ថា​ Neymar នឹង​បន្ត​លេង​បាល់ទាត់​​ជាមួយ​ក្លឹប ​ជា​រឿង​រហូត ​នេះ​យោង​តាម​កាសែត​កីឡា​ធំ​ ជាង​គេ​របស់ ​អេស្ប៉ាញ​ MARCA បាន​បញ្ជាក់​។


កីឡាករ​វ័យ២៣​ឆ្នាំ​​ធ្លាប់​មាន​ទំនាក់​ទំនង ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ផ្ទេរ​ទៅ​លេង​នៅ​ Man Utd ខណៈ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ ក៏​ធ្លាប់​មាន​ចិត្ត​ថា​ចង់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អង់គ្លេស​ដែរ។

ប៉ុន្តែ​លោក Robert Fernandez ដែល​ជា​លេខាធិការ​របស់​ក្លឹប​នេះ​បាន​បញ្ជាក់​ថា​៖ ថ្មីៗ​នេះ​ពួក​យើង​បាន​កំពុង​ធ្វើ​ការងារ​ជាច្រើន​លើ​រឿង​បន្ត​កុង​ត្រា​ថ្មី​របស់ ​Neymar ហើយ​ខ្ញុំ​ក៏​មិន​បាន​គិត​ថា​មាន​បញ្ហា​អ្វី​នោះ​ដែរ។​ខ្ញុំ​គ្មាន​ចម្ងល់​ក្នុង​ចិត្ត​អី​ទេ​ចំពោះ​ Neymar ហើយ​គាត់​នឹង​ចំណាយ​ពេល​វេលា​ដែល​នៅ​សល់​ក្នុង​ជីវិត​នៅ​Barcelona ជា​រៀង​រហូត។

ទោះ​ជា​យ៉ាង​នេះ​​ក្ដី មាន​ពាក្យ​ចចាមអារ៉ាម​ថា​​លោក Louis Van Gaal បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ចំណាយ​លុយ​ ដល់​ទៅ​១៤០​លាន​យូរ៉ូ​ ដើម្បី​ទូទាត់​ថ្លៃ​សេវា​ផ្សេងៗ​ក៏​ដូច​ជា​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​មួយ​ ដើម្បី​ធ្វើ​យ៉ាង​ណា​យក​កីឡាករ​ល្បី​ខាងលើ​នេះ​ឲ្យ​ទាល់តែ​បាន។


សូម​បញ្ជាក់​ដែរ​ថា​ Neymar រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​៤៣​គ្រាប់​ហើយ ​ក្នុង​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ឲ្យ Barce កាល​ពី​រដូវ​កាល​មុន​ដោយ​បាន​ជួយ​ក្លឹប​នេះ​ លើក​ពាន​ដល់​ទៅ​៣​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Luis Enrique ។ ​រូប​គេ​បាន​សហការ​ជាមួយ Lionel Messi និង Luis Suarez ហើយ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ដ៏​មុត​ស្រួច​បំផុត​​របស់​ប្រវត្តិសាស្ត្រ​Barcelona ។

ដូច​ច្នេះ​មាន​តែ​ចាំ​មើល​ទេ​ថា ​តើ​កីឡាករ​រូប​នេះ​ នឹង​មក​ចូល​រួម​ជាមួយ Man Utd ឬក៏​នៅ​តែ​បន្ត​លេង​ឲ្យ ​Barcelona រហូត​ដល់​ចូល​និវត្តន៍​?​ ចុះ​ប្រិយមិត្ត​មាន​យោបល់​យ៉ាង​ណា​ដែរ​?

Post a Comment

 
Top