GuidePedia

0
ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន​បាន​​ចាប់​ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ Smart ​ក្នុង​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​គិត​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ក្នុង​គោលបំណង​លើក​កម្ពស់​វិស័យ​បាល់​ទាត់​កម្ពុជា​ឱ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត។


លោក រិទ្ធី សំណាង ​ប្រធាន​ក្លិប​ភ្នំពេញ​ក្រោន ​បាន​ឱ្យ​ដឹង​ថា៖ “ ​ក្លិប​ពិត​ជា​មាន​ការ​រំភើប​ខ្លាំង​ណាស់ ដែល​បាន​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ Smart ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ។ ​នេះ​ជា​ជំហាន​ថ្មី​មួយ ដែល​ Smart ​បាន​ចូល​មក​ជួយ​លើក​ស្ទួយ​ដល់​វិស័យ​កីឡា។ ហើយ​យើង​សង្ឍឹម​ថា​ភាព​ជា​ដៃ​គូ​នេះ ​អាច​ជា​សារ​មួយ ជំរុញ​ទឹក​ចិត្ត​ឱ្យ​មនុស្ស​កាន់​តែ​គាំទ្រ​កាន់​តែ​ច្រើន​ក្នុង​ការ​លេង​បាល់​ទាត់ ”។

ងាក​ទៅ​ខាង​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart ​លោក Thomas Hundt ​វិញ បាន​និយាយ​ដែរ​ថា​ក្លិប​ភ្នំពេញ​ក្រោន​ជា​ក្លិប​ល្អ​ជាង​គេ (Best of the Best) ហើយ​វា​ជា​មោទនភាព​មួយ​ដែល​បាន​ចាប់​ជា​ដៃ​គូ​ជាមួយ​ក្លិប​មួយ​នេះ ដើម្បី​ជួយ​ដល់​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា។ គោលបំណង​ធំ​របស់ Smart ​គឺ​ចង់​ឱ្យ​កីឡាករ​កម្ពុជា​បាន​ក្លាយ​ជា​ជើង​ខ្លាំង​ដូច​ប្រទេស​ផ្សេង​ៗ​ទៀត​ដែរ។

លោក រិទ្ធី សំណាង ​ប្រធាន​ក្លិប​ភ្នំពេញ​ក្រោន


ការ​ចាប់​ជា​ដៃ​គូ​នេះ​ដែរ គឺ​មាន​ន័យ​ថា​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ​កីឡាករ​ភ្នំពេញ​ក្រោន​ទាំង​ឈុត​តូច​និង​ធំ​ទាំង​អស់ នឹង​ត្រូវ​ពាក់​អាវ​ដែល​មាន​ស្លាក Smart ​ជា​ផ្លូវការ​ហើយ ដោយ​មាន​រយៈ​ពេល​៣​រដូវកាល៕

Post a Comment

 
Top