លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានព្រមានដល់អ្នកប្រដាល់ទាំងអស់ដែលប្រកួតនៅតាមសង្វៀនផ្សេងៗក៏ដូចជាត្រៀមខ្លួនចូលប្រកួតជើងឯកថ្នាក់ជាតិឱ្យបានដឹងថា សហព័ន្ធនឹងពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការប្រើល្បិច ប្រកួតមិនអស់សមត្ថភាពនិងទង្វើស៊ីលុយផ្សេងៗទៀត។
កាលពីពេលកន្លងទៅ ការប្រកួតតាមសង្វៀនតែងតែមានការលេងល្បិចធ្វើជាចាញ់ឬប្រកួតដោយមិនប្រឹង ដើម្បីបានលុយក្រៅពីបុគ្គលមួយចំនួនដែលកុម្ម៉ង់ឱ្យកីឡាករណាម្នាក់ចាញ់ការប្រកួត។ ខណៈដែលការប្រកួតថ្នាក់ជាតិវិញ កីឡាករដែលខ្សោយៗ ពេលប៉ះអ្នកខ្លាំងអាចធ្វើជាចាញ់ដើម្បីកុំឱ្យឈឺសាច់ច្រើន ព្រោះពួកគេដឹងថាមិនបានប្រាក់រង្វាន់អ្វីច្រើនទេ។
ដោយឡែកពេលនេះ ខាងសហព័ន្ធកីឡាប្រដាល់បានរឹតបណ្ដឹងសកម្មភាពនេះជាខ្លាំង ក្នុងគោលបំណងចង់ឱ្យវិស័យកីឡាក្បាច់គុនមួយនេះមានការវិវត្តន៍កាន់តែខ្លាំងឡើង ជាពិសេសចំពោះការប្រកួតថ្នាក់ជាតិ ជាកាតព្វកិច្ចរបស់កីឡាករគ្រប់រូប មិនអាចយកមកលេងសើចបានទេ។
លោក តែម ម៉ឺន បាននិយាយបញ្ជាក់បន្ថែមថា៖ “កីឡាករណាប្រកួតមិនអស់សមត្ថភាព ខាងសហព័ន្ធនឹងអនុវត្តន៍តាមវិន័យនៃគោលការណ៍បច្ចេកទេសជាដាច់ខាត ដោយអាចនឹងបណ្ដេញ ការព្យួរជើង ហើយបើមានករណីធ្ងន់ធ្ងរអាចនឹងកាត់ចេញពីសមាជិករបស់សហព័ន្ធតែម្ដង។ យើងមិនអាចបណ្ដោយឱ្យប្រយោជន៍របស់បុគ្គលកីឡាករនោះ មកប៉ះពាល់ដល់ប្រយោជន៍របស់សហព័ន្ធបានទេ”។
ដើម្បីត្រៀមដល់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខាងសហព័ន្ធកីឡាប្រដាល់កម្ពុជាមានយុទ្ធសាស្ត្ររួចជាស្រេចដើម្បីប្រជែងយកមេដាយ ដោយបានបង្កើតជាសាលាគុននៅតាមបណ្ដាខេត្តនានាដើម្បីជ្រើសរើសជើងខ្លាំង និងមានរៀបចំប្រកួតជើងឯកថ្នាក់ជាតិផ្សេងៗ ៕

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា

Post a Comment