គ្មាន Lionel Messi ក្រុមបាល់ទាត់ជំរើសជាតិអាហ្សង់ទីនបានចាប់ផ្តើមហ្វឹកហាត់ជុំគ្នាថ្ងៃចន្ទម្សិលម៉ិញនេះមុន ការប្រកួតជំរុះ World Cup 2018 ជួបក្រុមអេក្វាដ័រនៅរដ្ឋធានី Buenos Aires ប្រទេសអាហ្សង់ទីនថ្ងៃព្រហស្បតិ៍ខាងមុខ នេះ។
តែក្នុងការហ្វឹកហាត់នៅចំពោះមុនអ្នកគាំទ្រម្សិលម៉ិញនេះ មិនមានវត្តមាន Carlos Tevez ឡើយដោយជាប់ធុរៈប្រកួតអោយក្លឹបក្នុងស្រុក Boca Juniors។ ក្រុមអាហ្សង់ទីនក្រោមការដឹកនាំរបស់លោក Geraldo Martino ជាអ្នកបន្តតំណែងពីលោក Alejandro Sabella ដែលដឹកនាំក្រុមដល់ជើងឯករង World Cup 2014 ឆ្នាំមុនចាញ់អាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រ។
សំរាប់កីឡាករអាហ្សង់ទីនទាំងអស់ភាគច្រើនគ្មានបញ្ហារបួសឡើយមានតែ Lionel Messi ប៉ុណ្ណោះដែលរង របួសពេល Barcelona ជួប Las Palmas នៅ La Liga ដែលត្រូវសំរាកយ៉ាងហោច 8 សប្តាហ៍ ក៏នឹងអវត្តមានពេល អាហ្សង់ទីនជួបប៉ារ៉ាហ្កាយ ប្រេស៊ីល និងកុឡុំប៊ី។ ក្រោយការប្រកួតនឹងក្រុមអេក្វាដ័រនេះ អាហ្សង់ទីននឹងត្រូវជួបប៉ារ៉ាហ្កាយនៅថ្ងៃទី 13 ខែតុលាដដែលនេះ។
បញ្ជាក់ក្រុមបួនដែលឈរលើគេក្នុងតំបន់អាមេរិកខាងត្បូងនេះ នឹងមានកៅអីដោយស្វ័យប្រវត្តិនៅ World Cup 2018 រុស្ស៊ី ដែលការប្រកួតជំរុះនេះនឹងបញ្ចប់នៅខែតុលាឆ្នាំ 2017 ៕

Post a Comment