GuidePedia

0
កីឡាករ​បារាំង​របស់​ក្រុម Manchester City, Samir Nasri មិន​លេប​ពាក្យសំដី​របស់ខ្លួន​ឡើយ ដែល​ខ្លួន ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជំរើសជាតិ​បារាំង​កាលពី​ឆ្នាំមុន នៅពេលនេះ​គេ​ថែមទាំង​និយាយ​ទៀត​ថា គ្មាន​ថ្ងៃ​គេ​លេងអោយ​ក្រុម​ជំរើសជាតិ​បារាំង​ឡើយ ទោះបីជា​ឪពុក​បង្កើតជា​គ្រូបង្វឹក​ក៏ដោយ​។


​​តារាបាល់ទាត់​របស់​ក្លឹប​អ្នកមាន Manchester City រូបនេះ បាន​បែកបាក់​ចំណងមិត្តភាព​ជាមួយ​គ្រូបង្វឹក ជំរើសជាតិ​បារាំង​លោក Didier Deschamp និង​បានប្រកាស​ឈប់​លេង​ពី​ក្រុម​ជំរើសជាតិ​កាលពី​ខែសីហា​ឆ្នាំមុន​។ 14 ខែ​មកដល់ពេលនេះ Nasri បាន​គិតថា គេ​ពិតជា​បានសំរេច​ត្រឹមត្រូវបន្ទាប់ពី​លោក Deschamp មិន​ដាក់ឈ្មោះចូល World Cup 2014 ប្រេ​ស៊ី​ល​។ ​

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង Samir Nasri បាន​និយាយថា​៖ មិនត្រូវ​បានជ្រើសរើស​ចូល​ក្រុម បារាំង​នៅ World Cup ជា​រឿង​បរាជ័យ​បំផុត​។ ក្រោយ​ឆ្នាំ 2012 គេ​ធ្លាប់​ចង់​ចូលនិវត្តន៍​ម្តង​រួច​មក​ហើយ តែ​ឪពុក​ជា អ្នក​ឃាត់​ថា​អោយគេ​លេង​នៅ World Cup​។

អ្នកដឹង​ទេ​មុន World Cup យើង​មាន​រដូវ​កាល​ដ៏​ល្អជា​មួយ Manchester City និង​ជា​ហេតុផល​សក្តិសម​បំផុត​ដែល​ត្រូវ​ជ្រើសរើស​ចូល​ក្រុម​ជំរើសជាតិ​សំរាប់ World Cup តែ​ផ្ទុយទៅវិញ​មានឈ្មោះ​អ្នកផ្សេង​។ ខ្ញុំ​ដឹងថា​ខ្ញុំ​មិនល្អ និង​មាន​កំហុស តែ​ក្នុងនាម​ជា​គ្រូបង្វឹក​គួ​តែ​អាច​គ្រប់គ្រង​បញ្ហា នេះ​បាន​។ Samir Nasri បច្ចុប្បន្ន​តំណែង​របស់គេ​ហាក់ដូចជា​ស្រពិចស្រពិល បន្ទាប់ពី​ការមកដល់​របស់​កីឡាករ អង់គ្លេស Raheem Sterling និង Kevin De Bruyne​។

តែ​អតិ​ត​កីឡាករ​របស់ Arsenal រូបនេះ​និយាយថា គេ​នឹងមិន​ទៅណា​ឡើយគេ​ស្រលាញ់​ទឹកដី​អង់គ្លេស ស្រលាញ់​ជីវិត​បាល់ទាត់​នៅ​អង់គ្លេស​។ អនាគត​គេចង់​លេង​នៅ ក្របខណ្ឌ Major League Soccer របស់​អាមេរិក ប្រសើរ​បញ្ចប់​អាជីព​បាល់ទាត់​នៅ​បារាំង​៕

Post a Comment

 
Top