ជារៀងរាល់ឆ្នាំ ក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ក្នុងបរិវេណវត្តវិហារសួគ៌ នាស្រុកខ្សាច់កណ្ដាលខេត្ដកណ្ដាល តែងតែមានរៀបចំល្បែង និងកីឡាប្រពៃណីដូចជាកីឡា ចំបាប់គុនដំបង ប្រណាំងសេះ និងប្រណាំងក្របី ហើយការចូលរួមទស្សនា បានបើកទូលាយគ្មានលក់សំបុត្រឡើយហើយអ្វីដែលជាការរៀបចំនោះ គឺអ្នកចូលរួមមួយចំនួនបានជួយឧបត្ថម្ភក្នុងពិធីនោះជាថវិកាទៀតផង។
លោក សំ សូភី ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល បានប្រាប់ថា ថ្ងៃបុណ្យភ្ជុំត្រូវនឹងថ្ងៃអង្គារ ទី ១៣ ខែតុលា ឆ្នាំនេះ មន្ទីរទេសចរណ៍ខេត្ដ និង NOCC គ្រោងប្រារព្ធធ្វើពិធីនេះឲ្យធំជាងឆ្នាំមុនៗ ដើម្បីបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋ ក៏ដូចលើកស្ទួយប្រពៃណីវប្បធម៌បុរាណខ្មែរឲ្យបានល្អ។
លោកបានបញ្ជាក់ថា៖«ឆ្នាំនេះខ្ញុំបានគ្រោងសុំគោលការណ៍ពីថ្នាក់ខេត្ដ និងក្រសួងទេសចរណ៍ ដើម្បីរៀបចំកម្មវិធីនេះឲ្យកាន់តែមានភាពប្រសើរឡើង ដោយកីឡាចំបាប់ គួរតែធ្វើតារាងវេទិកាប្រកួត ដែលមានកម្ពស់ខ្ពស់ ទំហំសមស្របឲ្យអ្នកទស្សនាបានស្រួល ព្រមទាំងមានវេទិកាសម្រាប់សប្បុរសជន និងថ្នាក់ដឹកនាំចូលទស្សនាស្រួលផង។
កាលពីចុងសប្តាហ៍មុន ខ្ញុំបានចុះទៅពិនិត្យ និងប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើផែនការជម្រាបជូនថ្នាក់ដឹកនាំ ហើយគោលដៅសំខាន់មួយទៀតគឺទីតាំងវប្បធម៌នៃវត្តវិហារសួគ៌ និងបឹងវាលសំណាបជិតនេះ ជាតំបន់ទេសចរណ៍ធម្មជាតិ មានទឹកលិច អាចនឹងអភិវឌ្ឍតំបន់អេកូទេសចរណ៍បាន»។
ចំណែកលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និយាយថា៖ «កាលពីឆ្នាំមុនៗ យើងរៀបចំការប្រកួតចំបាប់បុរាណនេះ ក្នុងចំនួនមិនកំណត់បាន តាមរយៈចំនួនទឹកប្រាក់របស់សប្បុរសជន គឺក្នុងប្រហែល ៣០ គូឡើងដល់ ៥០ គូ ប៉ុន្តែបើឆ្នាំនេះមានការគាំទ្រពីមន្ទីរទេសចរណ៍ខេត្ដកណ្តាលខ្លះ ពី NOCC ខ្លះ និងមានសប្បុរសជនផងនោះ គឺយើងអាចធ្វើទ្រង់ទ្រាយធំ តាមការចូលរួមរបស់ប្រជាពលរដ្ឋបានដោយគ្មានបញ្ហាទេ ហើយតាមខ្ញុំគិត យើងចង់ឲ្យរង្វាន់ទាំងក្របី ទាំងម្ចាស់ម្នាក់ៗបាន ១០ ដុល្លារផងដែរ»។
អតីតកីឡាករចំបាប់ជម្រើសជាតិ ចាប លឿន ដែលមានស្រុកកំណើតនៅទីនោះស្រាប់បាននិយាយថា៖«ខ្ញុំ និងអាជ្ញាធរ ព្រមទាំងគណៈកម្មការវត្តនៅវត្ដវិហារសួគ៌ ជាអ្នកចាត់ចែងឲ្យមានល្បែងប្រពៃណីទាំងនេះច្រើនឆ្នាំមកហើយហើយឆ្នាំនេះយើងបានត្រៀមគោជាង ៥០ ក្បាល សេះ ២៦ ក្បាល និងក្របី ៣០ ក្បាល ដែលកំ ពុងហ្វឹកហាត់ រីឯកីឡាករចំបាប់លើដី ចំបាប់ក្នុងភក់ព្រមទាំងគុនដំបង កំពុងតែសមគ្នាបណ្តើរៗមកពីភូមិជិតៗនេះ គឺមិនបាច់ចុះឈ្មោះទេ»។
លោក ម៉េង ឈាងហេង មេឃុំវិហារសួគ៌ប្រាប់ថា ខាងឃុំតែងតែជួយគាំទ្រជានិច្ចទោះបីមាន ឬគ្មានគេជួយក៏អ្នកភូមិ និងគណៈកម្មការវត្តខិតខំធ្វើឲ្យបានរាល់ឆ្នាំដែរ ព្រោះការប្រណាំងក្របីសេះនេះ ជាជំនឿ និងជានិមិត្តរូបថ្វាយអ្នកតាម្ចាស់ស្រុកឲ្យថែរក្សាដល់សត្វទាំងនេះកុំឲ្យឈឺ។
ចំណែកលោក ថែ ថាំង ជាអនុប្រធានគណៈកម្មការរៀបចំ និយាយថា៖«រៀងរាល់ឆ្នាំយើងខិតខំប្រឹងប្រែងរៀបចំបានល្អ ប៉ុន្តែមន្ត្រីការិយាល័យអប់រំស្រុក ឬមន្ទីអប់រំយុវជន និងកីឡា ខេត្តកណ្តាល មិនដែលចាប់អារម្មណ៍ទេ ទោះបីការប្រកួតចំបាប់របស់ឃុំវិហារសួគ៌ល្បីដល់ថ្នាក់អន្តរជាតិ ក៏មិនខ្ចីភ្ញាក់ផ្អើលឡើយ»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖«ឆ្នាំនេះខាងយើងនឹងចូលរួមដើម្បីធ្វើឲ្យមានទ្រង់ទ្រាយស្តង់ដារល្អជាងបណ្តាឆ្នាំមុនៗ ពីព្រោះការប្រកួតប្រពៃណីគប្បីមានការគោរពលក្ខខណ្ឌមួយឲ្យបានច្បាស់លាស់និងដើម្បីចងក្រងជាឯកសារច្បាប់ឲ្យបានត្រឹមត្រូវ ដោយសារជាកីឡាវប្បធម៌ជាតិដ៏ល្អផូរផង់»។
បញ្ជាក់ថា វិហារសួគ៌ គឺជាវត្តដែលមានប្រជាពលរដ្ឋចាត់ទុកថាមានបារមីស័ក្តិសិទ្ធិ និងជាកន្លែងតំបន់ទេសចរណ៍មួយ ដែលទាក់ទាញបំផុត ហើយទីនេះមានកីឡាចំបាប់ច្រើនជាងគេ។ មិនតែប៉ុណ្ណោះកីឡាករចំបាប់ល្បីៗនាជំនាន់នេះភាគច្រើនមកពីវិហារសួគ៌ គឺសូម្បីតែគ្រូជម្រើសជាតិក៏ជាអ្នកវិហារសួគ៌ដែរ ប៉ុន្តែអ្វីដែលមានការសោកស្តាយនោះគឺស្ថាប័នទទួលខុសត្រូវជំនាញកីឡានៅមូលដ្ឋានដូចជាថ្នាក់ស្រុក និងមន្ទីរអយកខេត្ត មិនដែលឃើញមានការចូលរួមឬលើកស្ទួយឡើយ៕
ទិដ្ឋភាពនៃការប្រណាំងក្របី ដែលបានធ្វើឡើងនៅវត្តវិហារសួគ៌ ក្នុងថ្ងៃភ្ជុំបិណ្ឌ នាពេលកន្លងមក

Post a Comment